ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី ជួប​កីឡាករ​ឡាវ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​1

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន CNC ថ្ងៃ​សៅរ៍ ទី​៥ មីនា ខានស្អែក​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១ ដែល​មាន​កីឡាករ​រឿង សោ​ភ័​ណ្

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន CNC ថ្ងៃ​សៅរ៍ ទី​៥ មីនា ខានស្អែក​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១ ដែល​មាន​កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ចំណែក​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​ឡាវ​ដូច​គ្នា​ឈ្មោះ នំ​ធីប ស​.​រុង​រ៉ា​វី ។

តាម​ដឹង នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ស្ថានីយទូរទស្សន៍​CNC​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ​ឡើង ។ រឿង សោ​ភ័​ណ្ឌ គឺជា​អ្នក​ប្រដាល់​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង ចលនា​វាយ​ចេញ​រហ័សរហួន​ខ្លាំង​ណាស់ និង​មិន​ចេះ​អួតអាង​ទេ ជា​ពិសេស​ពេល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ឡាវ​លើក​នេះ​តែ​ម្ដង ។ យោង​តាម​ប្រវត្តិ រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១២៧​ដង ឈ្នះ​១១១​ដង ចាញ់​១៤​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២៨​ដង ។ ចំណែក ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៩​ដង និង​ស្មើ​១​ដង ។ បើ​ទោះជា រឿង សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​ច្រើន​​ជាង​មែន​ក៏​មិន​ប្រាកដ​ថា អាច​យកឈ្នះ​គូប្រកួត​បាន​ដែរ ព្រោះ​កីឡាករ​ឡាវ​រូប​នេះ​មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ទើប​គ្មាន​នរណា​ដឹង​ពី​សមត្ថភាព​ប្រកួត​របស់​គេ។

ទោះជា​យ៉ាងណា លោក ម៉ា សេរី ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​អះអាង​ថា ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយ​បង្ក្រាប​ឡើយ ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១​នេះ​ទៀត​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​មានសំណាង​រកបាន​៣​ពិន្ទុ​មុន​នោះ​ទេ ។

ឡុ​ង សុ​ភី ជួប​ប្រកួត​ជាមួយ នំ​ធីប ស​.​រុង​រ៉ា​វី លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ។ ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​បាន​១១៣​ដង ឈ្នះ​៨៨​ដង ចាញ់​២២​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​៤២​ដង ។ ចំណែក នំ​ធីប ស​.​រុង​រ៉ា​វី វិញ​ធ្លាប់​ប្រកួត​បាន​៧៥​ដង​ឈ្នះ​៦០​ដង ចាញ់​១០ និង​ស្មើ​៥​ដង ប៉ុន្តែ​គេ​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។

អ្នក​ប្រដាល់​ឡាវ​រូប​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ ដូច្នេះ​អត់​មាន​អ្នក​ណា​ដឹង​ថា​កីឡាករ​ឡាវ​រូប​នេះ​ខ្លាំង​ប៉ុនណា ។ សម្រាប់ ឡុ​ង សុ​ភី មួយ​រយៈ​មកនេះ​ហាក់បី​ដូចជា​អន់​ជាង​មុន​បន្តិច​ហើយ សូ​ម្បី​តែ​កម្លាំង​របស់​គេ​ក៏​រាង​ស្រុត​ចុះ​ជាង​មុន​បន្ទាប់​ពី​មាន​ប្រពន្ធ ។ ប៉ុន្តែ​ដោយសារ​តែ​គេ​ជា​អ្នក​ប្រដាល់​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ច្រើន​ឆ្នាំ ទើប​គេ​គិត​ថា​មិន​អី ព្រោះ​សាមីខ្លួន​ក៏​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​ជា​លើក​ដំបូង​ដែរ ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ​សេង ហៀ​ង មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ ធា នុ​រាជ មក​ពី​ក្លិប​ពោធិ៍​ជ័យ​កីឡា ប្រកួត​ជាមួយ​កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​៕