ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​កំណត់​ជា «​តំបន់​ក្រហម​»​និង«​លឿងទុំ​» ក្នុង​ខេត្តសៀមរាប​ចាប់ពី​រសៀល​នេះ​តទៅ​!!!

2 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បញ្ចប់​ការ​កំណត់​ជា «​តំបន់​ក្រហម​» និង «​តំបន់​លឿងទុំ​» នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចាប់ពី

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បញ្ចប់​ការ​កំណត់​ជា «​តំបន់​ក្រហម​» និង «​តំបន់​លឿងទុំ​» នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ គឺ​ចាប់ពី​ម៉ោង​១៣​និង​០០​រសៀល ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

រដ្ឋបាល​ខេត្ត នៅ​តែ​សុំ​ការ​យោគយល់ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​អត់ធ្មត់ និង​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​។

រដ្ឋបាល​ខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​នឹង​ចូលរួម​សហការ​ជា មួយ​នឹង​ក្រសួង និង​អាជ្ញា​ធរមាន សមត្ថកិច្ច ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ និង​កាត់​ផ្តាច់​ជំងឺ​កូ​វី​ដ​-១៩ ចេញពី​សហគមន៍​យើង ជា​ពិសេស​ចូលរួម​អនុវត្ត «៣​ការពារ និង​៣​កុំ​»​ឱ្យ​បាន​ខ្ជាប់ខ្ជួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ