ខឹងប្រពន្ធសុំលែង កាប់១ដាវចំកណ្ដាលក្បាលរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានកាប់ក្បាលប្រពន្ធខ្លួនឯង១ដាវរងរបួសធ្ងន់បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានសុំលែងលះគ្នា ។ ហេតុការណ៍ប្តីកាប់ប្រពន្ធនេះកើតឡើងកាលពី…
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានកាប់ក្បាលប្រពន្ធខ្លួនឯង១ដាវរងរបួសធ្ងន់បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានសុំលែងលះគ្នា ។ ហេតុការណ៍ប្តីកាប់ប្រពន្ធនេះកើតឡើងកាលពី…
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានកាប់ក្បាលប្រពន្ធខ្លួនឯង១ដាវរងរបួសធ្ងន់បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានសុំលែងលះគ្នា ។ ហេតុការណ៍ប្តីកាប់ប្រពន្ធនេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីឈ្មោះ សាន់ ម៉ាត់ អាយុ៥២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល រីឯប្រពន្ធរងគ្រោះមានឈ្មោះ ហ៊ីម ម៉ែសុំ អាយុ៥៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗ រួចនាំយកមកប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ដើម្បីសាកសួរបន្ត ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ