លួចទូរស័ព្ទជនបរទេស ត្រូវប៉ូលិសចាប់ខ្លួន
ខេត្តព្រះសីហនុ ៖ យុវជនសង្ស័យជាកម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសសង្កាត់លេខ៤ឃាត់ខ្លួនភ្លាមៗ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចហែកជញ្ជាំងយកទូរស័ព្ទរបស់ភ្ញៀវបរទេស
ខេត្តព្រះសីហនុ ៖ យុវជនសង្ស័យជាកម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសសង្កាត់លេខ៤ឃាត់ខ្លួនភ្លាមៗ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចហែកជញ្ជាំងយកទូរស័ព្ទរបស់ភ្ញៀវបរទេស
ខេត្តព្រះសីហនុ ៖ យុវជនសង្ស័យជាកម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសសង្កាត់លេខ៤ឃាត់ខ្លួនភ្លាមៗ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចហែកជញ្ជាំងយកទូរស័ព្ទរបស់ភ្ញៀវបរទេស កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ មីនា ២០១៦ ស្ថិតក្នុងក្រុមទី៨ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
មន្ត្រីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនសង្ស័យឈ្មោះ តែម សើរ ហៅសើរ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើសកម្មភាពដោយហែកជញ្ជាំងបន្ទះឫស្សី បឹងកាឡូខននឺចូលលួចទូរស័ព្ទមួយគ្រឿងមិនស្គាល់ម៉ាករួចរត់ចេញមកក្រៅបឹងការឡូខននឺបានចម្ងាយប្រហែល១០ម៉ែត្រ ក៏ត្រូវជនបរទេសដឹងទាន់ដេញតាមចាប់ជនសង្ស័យបានដកយកទូរស័ព្ទមកវិញ ហើយប្រជាជនហៅសមត្ថកិច្ចមកយកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ