រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីធ្វើការ មិត្តភក្តិហៅទៅផឹកស៊ីនៅបន្ទប់ជួលជាន់ទី២ ចុះមកវិញចោរលួចម៉ូតូយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២ មីនា នៅផ្ទះជួលជាន់ទី២ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូដែលចោរលួចយកទៅបាត់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៣ ម្ចាស់ម៉ូតូឈ្មោះ សេង រ៉ាក អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូនិងមិត្តភក្តិផឹកស៊ីជាមួយគ្នាបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ