ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ស្តារ​ប្រឡាយ​ភូមិ​ម័​ល និង​ប្រឡាយ​លូ​៥​ឲ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្តារ​ប្រឡាយ​លូ​៥ និង​ប្រឡាយ​ភូមិ​ម័​ល​ដែល​ជា​ប្រឡាយ​សំខាន់​ក្នុង​ការ​ដោះ​ទឹក​ចេញពី​ភូមិសាស្ត្រ​ខណ្ឌ​៣ គឺ​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្តារ​ប្រឡាយ​លូ​៥ និង​ប្រឡាយ​ភូមិ​ម័​ល​ដែល​ជា​ប្រឡាយ​សំខាន់​ក្នុង​ការ​ដោះ​ទឹក​ចេញពី​ភូមិសាស្ត្រ​ខណ្ឌ​៣ គឺ​ខណ្ឌមានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​សែន​សុខ​។ ប្រឡាយ​ខាងលើ​នេះ​បច្ចុប្បន្ន​មាន​សភាព​គោក​រាក់ និង​រួម​តូច​ដោយសារ​កត្តា​ធម្ម ជាតិ និង​ការ​រំលោភ​បំពាន​របស់​ជន​ឳ​កាស​និយម​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្តទឹក​មិន អាច​ហូរ​បាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​នៅ​តំបន់​នេះ​។

​លោក វ៉ា មុនី​សម្បត្តិ តំណាង​ក្រុមហ៊ុន​BBE​ដែល​ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ស្តារ​ប្រឡាយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស្តារ​ប្រឡាយ​លូ​៥ និង​ប្រឡាយ​ភូមិ​ម័​ល បាន​ចាប់​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២​ខែធ្នូ ឆ្នាំ​២០១៥ គិត​មក​ដល់​ពេល​នេះ​យើង​សម្រេច​ស្តារ​បាន​ប្រវែង​៣០៤២​ម៉ែត្រ លើ​ប្រវែង​សរុប​៣៦៥០​ម៉ែត្រ ពោល​គឹ​នៅ​សល់​តែ​៦០៨​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ត្រូវ​បញ្ចប់ ។

លោក​បន្ត​ថា ប្រឡាយ​នេះ​ត្រូវ​ស្តារ​មាន​ទទឹង​ពី​១០​ទៅ​២០​ម៉ែត្រ លើ​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​មាន​ទទឹង​៥០​ម៉ែត្រ តែ​យើង​ជូ​ប​ការ​លំបាក​ដោយសារ​ប៉ះ​លើ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ទីតាំង​រោងចក្រ សហគ្រាស​ផ្សេង​ៗ និង​មានការ​លំបាក​ក្នុង​ការ​ចល័ត​គ្រឿងចក្រ​ចុះ​ស្តារ ។

តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ជម្រុញ​ការ​ស្តារ ប្រឡាយ​មេ​ទាំង​ពីរ​នេះ​ឲ្យ​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ជាតិ​ខាង​មុខ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​រំដោះ​ទឹក​ចេញពី​ទីក្រុង​។ បន្ទាប់​ពី​ស្តារ​រួច​សុំ​អោយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​កុំ​យក​សំរាម ឬ​កាក​សំណល់​ផ្សេង​ៗ​ទៅ​បោះ​ចូល​ក្នុង​ប្រឡាយ និង​បញ្ឈប់​ការ​រំលោភ​បំពាន​យក​ប្រឡាយ​ធ្វើ​ជា​ប្រយោជន៍​ឯកជន​តទៅ​ទៀត​៕