បទល្មើសកើនឡើង៣២ករណី បើធៀបទៅនឹងឆ្នាំ២០១៤
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០២ខែមិនាឆ្នាំ២០១៦លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថាសភាពការណ៍សន្តិសុខ បទល្មើស និងសណ្តាប់ធ្នាប់
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០២ខែមិនាឆ្នាំ២០១៦លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថាសភាពការណ៍សន្តិសុខ បទល្មើស និងសណ្តាប់ធ្នាប់
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០២ខែមិនាឆ្នាំ២០១៦លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថាសភាពការណ៍សន្តិសុខ បទល្មើស និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តមណ្ឌលគិរីឆ្នាំ២០១៥នាពេលកន្លងមក បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៣២ករណីបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ មានការកើនឡើងចំនួន០៧ករណី ស្មើនឹង៨២ភាគរយក្នុងនោះបទឧក្រិដ្ឋចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥នាក់របួសចំនួន៣នឹងរងគ្រោះចំនួន៣នាក់ ចំណែកបទល្មើសមជ្ឈឹមកើតឡើងចំនួន២១លើក បណ្តាលឲ្យរងរបួសមនុស្សចំនួន៨នាក់ បាត់បងថវិកានឹងសំភារៈមួយចំនួនផងដែរ ។
លោកឧត្តមសេនីយ៍ត្រីបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបកម្លាំងនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានចុះបង្ក្រាបចំនួន៣០ករណី ស្មើនឹង៩៣ភាគរយ(ស្ទើតែទាំងស្រុង)ដោយឃាត់បានខ្លួនជនសង្ស័យចំនួន៥៨នាក់ក្នុងនោះស្លាប់ចំនួន១នាក់ របួសធ្ងន់ចំនួន១នាក់នឹងរឹបអូសវត្ថុតាងបានមួយចំនួនព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ រីឯគ្រោះថ្នាក់ចរាចរនៅទូទាំខេត្តមណ្ឌលគិរី មានចំនួន៥៦លើកបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤មានចំនួនស្មើគ្នា ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់ រងរបួសធ្ងន់ចំនួន៥៦នាក់រងរបួសស្រាលចំនួន២៥នាក់ ព្រមទាំងបណ្តាលឲ្យខូចយានយន្តនឹងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ។ពាក់ព័ន្ធទៅនឹងសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ដែលមានខេត្តចំនួន៣នៃសាធារណរដ្ឋសង្គមនិយមវៀតណាមពុំមានអ្វីកើតឡើងធ្វើឲ្យប៉ះពាល់ដល់ភាគីទាំងសងខាងឡើយ៕
ចែករំលែកព័តមាននេះ