ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆែកឆេរ​ហាង​លក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​ណូ​គា រំលោ.ភសិទ្ធិ​ក្រុមហ៊ុន​នាំ​ចូលផ្ដាច់មុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ២​រូប កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មីនា បាន​ដឹកនាំ​កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយក​ដ្នា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ទៅ​ដកហូត​

រាជធានី​ភ្នំពេញ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ២​រូប កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មីនា បាន​ដឹកនាំ​កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយក​ដ្នា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ទៅ​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា ២​កន្លែង ពាក់​ពន្ធ​ការ​រំលោភសិទ្ធិ​នាំ​ចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​មួយ​បាន​ជិត​១.០០០​គ្រឿង ។

ទីតាំង​និង​ហាង​លក់​ទូរស័ព្ទ​ដៃ​២​កន្លែង ដែល​សមត្ត​កិច្ច​ចុះ​ឆែកឆេរ​នោះ ១.​យីហោ ដេ​លី ស្ថិត​នៅផ្ទះ​លេខ​១៧ មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទឹកល្អក​ទី​៣ ខណ្ឌទួលគោក និង​២.​យីហោ លី​ហួរ ស្ថិត​នៅ​ស​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ទាក់ទិន​នឹង​ការ​ចុះ​ចាប់​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​២​ទីតាំង​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា សមត្ត​កិច្ច​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​២​រូប ចុះ​មក​ឆែកឆេរ និង​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​២​ទីតាំង​ខាងលើ​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ ។

ពាក្យបណ្តឹង​របស់​ឈ្មោះ ថៃ ស្ទេ​ហ្វាំ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​ប្តឹង​ចូល​ទៅ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ថា កាលពី​ឆ្នាំ​២០០២ ក្រុមហ៊ុន K .THONG HOUT TELECOOM.Co.Ltd (KTH) បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន​Microso ft Mobile Oy ឲ្យ​លក់​ផ្តាច់មុខ និង​ការ​ចែកចាយ​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​Microsoft Lumia និង​ទូរស័ព្ទ​ដៃ​ម៉ាក​NOKIA នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ទទួល​ព័ត៌មាន​ថា ផលិតផល​ទូរស័ព្ទ​ដៃ​ម៉ាក​NOKIA ត្រូវ​បាន​គេ​បន្លំ​លក់​តាម​ហាង​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន និង​បាន​ថតចម្លង​ម៉ូ​ដ​តាម​ផលិតផល​ម៉ាក​ណូ​គា កំពុង​ត្រូវ​បាន​ចរាចរណ៍​ដាក់​លក់​តាម​ហាង​មួយ​ចំនួន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ក្រុមហ៊ុន​បាន​ចាត់តាំង​ភ្នាក់ងារ​ឲ្យ​ចុះ​ស៊ើប​មើល​ជាក់ស្តែង បានដឹង​ថា ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ​ដេ​លី និង​ហាង​យី ហោ​លី​ហួរ ពិតជា​មាន​ដាក់​តាំង​លក់ និង​លួចលាក់​លក់​ផលិតផល​ទូរស័ព្ទ​ដៃ​ម៉ា​ណូ​គា ដែល​ជា​ការ​រំលោភសិទ្ធិ​នាំ​ចូល​ចូល​ផ្តាច់មុខ​របស់​ក្រុម​មួយ​នោះ​មែន ។   លោក ប៉ុ​ល រតនា បន្ត​ថា បន្ទាប់​ពី​សមត្ត​កិច្ច ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​២​រូប ចុះ​ទៅ​ឆែកឆេរ​ទីតាំង​២​កន្លែង​នោះ បាន​ដកហូត​ទូរស័ព្ទ​ម៉ាក​ណូ​គា បាន​ជិត​១​ពាន់​គ្រឿង និង​បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ក្នុង​នោះ​ក៏​បាន​អញ្ជើញ​ម្ចាស់​ហាង​ទៅ​សាកសួរ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា បាន​បញ្ជាក់​ចុង​ក្រោយ​ថា នៅ​មាន​ហាង​ច្រើន​កន្លែង​ទៀត ដែល​លក់​ផលិតផល​រំលោភសិទ្ធិ​ផ្តាច់មុខ​នាំ​ចូល​របស់​ក្រុមហ៊ុន​មួយ​នេះ ។ ដូច្នេះ​បើ​បងប្អូន​ណា​ដែល​បាន​កំពុង​លក់​ផលិតផល​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា ប្រភេទ និង​ទំរង់​ដូច​រូបភាព​នេះ សូម​ប​ញ្ឃ​ប់​ជា​បន្ទាន់ ចៀសវាង​កុំ​ឲ្យ​ពាក់​ពន្ធ​ផ្លូវច្បាប់ ៕