ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្តល់កម្ចី ៨២លានដុល្លារ ដើម្បីកែលម្អផ្លូវ​ជាតិ និងផ្លូវខេត្ត ប្រវែង ៤៨គ.ម ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​​ប្រកាសអនុម័ត​ប្រាក់កម្ចី ចំនួន ៨២លានដុល្លារ ដើម្បីកែលម្អ​ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង​ ៤៨គីឡូម៉ែត្រ…

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​​ប្រកាសអនុម័ត​ប្រាក់កម្ចី ចំនួន ៨២លានដុល្លារ ដើម្បីកែលម្អ​ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង​ ៤៨គីឡូម៉ែត្រ ក្នុងខេត្ត​ព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀង​សេដ្ឋកិច្ចមហាអនុតំបន់​មេគង្គ GMS។ នេះបើតាម​សេចក្តីប្រកាស។​

សេចក្តីប្រកាស លើកឡើងថា ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើ​ឲ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដែលមាន​គោលបំណង​​ពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួល​ការឆ្លងដែននៅ​​ក្នុងខេត្តទាំង​ពីរ។ ការធ្វើ​ឲ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់​ការរចនា ដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយ​​ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងផ្លូវ​បានល្អប្រសើរ ដោយកាត់​បន្ថយ​ការផ្ទុកលើសចំណុះយានយន្ត ដែលជារឿយៗ ធ្វើ​ឲ្យខូចផ្លូវ និងនាំ​ឲ្យមានការ​ជួសជុលមុន​​ពេលកំណត់។

ធនាគារអភិវឌ្ឍន៍អាស៊ី លើកឡើងថា ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើផ្លូវជាតិ ចំនួន ១៤៧​ គីឡូម៉ែត្រ ក្នុងខេត្ត​ព្រៃវែង សៀមរាប និងស្វាយរៀង តាមច្រករបៀង​សេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់​មេគង្គ។​

ដោយឡែក ក្នុងដំណាក់កាលទី២ ការកែលម្អផ្លូវជាតិ នឹង​បង្ហាញ​ពីការចំណាយប្រកបដោយ​ប្រសិទ្ធភា​ពនិរន្តរភាព និងបច្ចេកទេស​ជីវសាស្ត្រ ដែលមិនប៉ះ​ពាល់ដល់បរិស្ថាន រួមទាំង​ការការពារទំនប់ និងជម្រាល។ ការធ្វើ​ឲ្យប្រសើរ​ឡើងនូវផ្លូវខេត្ត និងប្រើ​អង្គធាតុដីរាវ ដែលមិនប៉ះ​ពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងស្រុក៕