រាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងគណបញ្ជាការខណ្ឌដូនពេញដឹកនាំផ្ទាល់ដោយលោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដោយមានការបញ្ជាផ្ទាល់ពីលោកគួច ចំរើនអភិបាលខណ្ឌ បានចុះរុះរើរោងឈើ អនាធិបតេយ្យ ៤រោង ដែលបានសង់រំលោភលើដីរថភ្លើង ជាពិសេសរោងឈើទាំងនោះ គឺជាជម្រកសំរាប់ក្រុមអ្នកប្រើប្រាស់ថ្នាំញៀនសម្ងំសេពថ្នាំញៀន ស្ថិតនៅម្តុំផ្លូវរថភ្លើងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានប្រាប់ភ្នាក់ងារព័ត៌មានយើងឲ្យដឹងថា ការចុះរុះរើរោងឈើ អនាធិបតេយ្យទាំងនេះបន្ទាប់ពីកម្លាំងអាជ្ញាធរខណ្ឌដូនពេញរបស់លោកបានចុះត្រួតពិនិត្យមើលតាមមូលដ្ឋានកាលពីម៉ោង១២ថ្ងៃត្រង់ គាប់ជួនពេលនោះក៏ប្រទះឃើញមានមនុស្ស៤នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងរោងឈើទាំងនោះ ហើយពេលនោះខ្ញុំក៏បានបញ្ចាកម្លាំងសណ្តាប់ធ្នាប់នឹងកម្លាំងកងរាជអាវុធខណ្ឌដូនពេញធ្វើការចាប់ប្រមូលអ្នកប្រើប្រាស់ថ្នាំញៀនទាំង៤នាក់នោះ យកទៅដាក់នៅបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរនឹងបញ្ចូនបន្តទៅមន្ទីសង្គមកិច្ចផងដែរ ។
លោក គួច ចំរើន បន្តអោយដឹងទៀតថា ក្រោយពេលឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនទាំអស់នោះរួច ដោយខ្ញុំមើលឃើញថា រោងឈើដែលសង់យ៉ាង អនាធិបតេយ្យទាំងនោះមិនត្រឹមតែជាជម្រកសម្រាប់ក្រុមអ្នកប្រើប្រាស់ថ្នាំញៀនសម្ងំសេពថ្នាំញៀនប៉ុណ្ណោះទេ ថែមទាំងបានសង់រំលោភលើដីរថភ្លើងទៀតផង ។ ទើបនៅរសៀលថ្ងៃដដែលនេះ ខ្ញុំបានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលដឹកនាំផ្ទាល់ដោយលោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ចុះទៅរុះរើចោលតែម្តងទៅ៕
ចែករំលែកព័តមាននេះ