ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានប័នហិរញ្ញវត្ថុធំៗ IMF WB និង ADB ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះមិនលើសពី ២,២%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានព្យាករឡើងវិញថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ នេះ នឹងកើនដល់ ២,២%…

រាជធានីភ្នំពេញ ៖ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានព្យាករឡើងវិញថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ នេះ នឹងកើនដល់ ២,២% ។ ការព្យាករនេះបានធ្វើសឡើងស្របពេលដែលធនាគារពិភពលោក (WB) ទើប​ទម្លាក់​កំណើន​សេដ្ឋកិច្ចកម្ពុជាពី ៤% មកនៅត្រឹម ២,២% នេះដែរ ហើយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅមុននេះ​ប៉ុន្មានថ្ងៃក៍បានព្យាករ​ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះមានត្រឹម ១,៩% ។ ទោះយ៉ាងណា IMF ថាឆ្នាំ ២០២២ សេដ្ឋកិច្​ចកម្ពុជាមានកំណើន ៥% ។ 

ការព្យាករឡើងវិញរបស់ IMF ដូចខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបេសកកម្មកម្មវិធី Article IV កាលពីថ្ងៃទី ២៧ កញ្ញា ដោយមានវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ចូលរួមប្រជុំផង។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឲ្យដឹងថា IMF បានវាយតម្លៃឡើងវិញពីកំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងមាន ក្នុងអត្រា ២,២% គាំទ្រដោយនិន្នា​ការល្អជាង​ការរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

សេចក្តីប្រកាសនោះបានបញ្ជាក់ថា IMFព្យាករថាក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជានឹង ងើបឡើងក្នុងរង្វង់ប្រមាណ ៥% ដោយសារការរំពឹងទុកការបន្តងើបឡើងនៃតម្រូវការសកល, ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩» ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងសកម្ម ជាពិសេស វឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ។

ធនាគារពិភពលោក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១មានកំណើន ២,២% ហើយកាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយនៃជំងឺកូវីដ -១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ