ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​មុខរបរ​តូច​ៗ​ជា​ច្រើន​នឹង​ជួយ​ដល់​អ្នកក្រ

8 ឆ្នាំ មុន

ប្រទេស​កម្ពុជា​ កំពុង​តែ​មានការ​រីក​​ចម្រើន​​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ​ ។ ជីវភាព​របស់​ប្រជាជន ​ក៏​មានការ​ប្រសើរ​ឡើង​ តាម​កំណើនសេដ្ឋកិច្ច​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ ប្រជាជន​នឹង​អាច​ទទួលផល​ប្រយោជន៍​បាន​ច្រើន​​ជាង​នេះ​ទៅ​

ប្រទេស​កម្ពុជា​ កំពុង​តែ​មានការ​រីក​​ចម្រើន​​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ​ ។ ជីវភាព​របស់​ប្រជាជន ​ក៏​មានការ​ប្រសើរ​ឡើង​ តាម​កំណើនសេដ្ឋកិច្ច​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ ប្រជាជន​នឹង​អាច​ទទួលផល​ប្រយោជន៍​បាន​ច្រើន​​ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​មានការ​យកចិត្តទុកដាក់​ដល់​ការ​ពង្រីក​មុខរបរ​តូច​ៗ​ ជូន​ដល់​ប្រជាជន​ក្រីក្រ ​ដើម្បី​ឱ្យ​​ពួក​គេ​អាច​​ទទួលផល​ប្រយោជន៍​​កាន់តែ​ច្រើន​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ ។

ការ​ពង្រីក​មុខរបរ​តូច​ៗ ​សម្រាប់​ប្រជាជន​នឹង​​មិន​ត្រឹមតែ​បង្កើត​ការងារ​បាន​ច្រើន​ទេ វា​ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ទូទៅ​ ព្រមទាំង​សម្រាប់​ភ្ញៀវ​ទេសចរ​​បរទេស​ផង​ដែរ ​។ ការ​ពង្រីក​ និង​បង្កើត​មុខរបរ​ផ្នែក​ចំណី​អាហារ ​គឺជា​ឧទា​ហរណ៍​ដ៏​ល្អ​មួយ ​ដែល​នឹង​ជួយ​​ច្រើន​ដល់​ប្រជាជន​កម្ពុជា​​ទាំងអស់ ​។

មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​ជា​ច្រើន ​បាន​នាំ​គ្នា​ត្អូញត្អែរ​អំពី​ការ​ចំណាយ​ខ្ពស់​ សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ​។ ឧទាហរណ៍​ ដូច​ជា​ការ​ចំណាយ​ទៅ​លើ​អាហារ​ពេល​ព្រឹក​តែ​មួយ​មុខ ​គឺ​អាច​ចំណាយ​យ៉ាងតិច​ពីរ​ដុល្លារ ​ទៅ​ប្រាំ​ដុល្លា​រ ដើម្បី​បាន​អាហារ ​ដែល​សមរម្យ ​និង​មាន​គុណភាព​សម្រាប់​សុខភាព​នៅ​តាម​ហាង​ក្នុង​ទីក្រុង​​ភ្នំពេញ​ ។

ដូច្នេះ​ ការ​បង្រៀន​ប្រជាជន​ឱ្យ​​យល់​ច្បាស់លាស់​​អំពី​របៀប​ធ្វើ​ម្ហូ​ម​អាហារ ​ដែល​មាន​អនាម័យ​សម្រាប់​លក់​តាម​ដងផ្លូវ​​នៅ​ជិត​កន្លែងធ្វើការ​នានា​ នឹង​អាច​បង្កើត​មុខរបរ​ផ្នែក​ម្ហូបអាហារ​ជា​ច្រើន ​ដល់​ប្រជាជន​កម្ពុជា ​និង​អាច​ជួយ​កាត់​បន្ថយ​ការ​​ចំណាយ​ទៅ​លើ​ផ្នែក​ម្ហូបអាហារ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ ។

មនុស្ស​ជា​ច្រើន​ ដែល​មាន​ល​ទ្ធ​​ភាព​មិន​ហ៊ាន​ទទួលទាន​ម្ហូប​អាហារ​តាម​ដងផ្លូវ​​ឡើយ ទោះបីជា​អាហារ​ទាំងនោះ​ មាន​តម្លៃ​ថោក​ក្តី​។ ដូច្នេះ​ វា​ចាំបាច់​ណាស់​ដែល​ថា រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ដល់​ការ​បណ្តុះបណ្តាល ​ការ​ធ្វើ​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​
នេះ ​។ ការ​បណ្តុះបណ្តាល​បែប​នេះ វា​នឹង​មិន​​ត្រឹមតែ​បង្ហាត់បង្រៀន​ប្រជាជន​ឱ្យ​​ចេះ​បង្កើត​មុខរបរ​តូច​ៗ ​ដើម្បី​ចិញ្ចឹមជីវិត​ទេ វា​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន​កម្ពុជា ​ទៅ​លើ​ម្ហូបអាហារ​ និង​បញ្ហា​សុខភាព​ដែល​កើត​ចេញពី​ការ​​បរិភោគ​​អាហារ​ដែល​មាន​ឆ្លង​មេរោគ​ផង​ដែរ ​។

នៅ​ក្នុង​ចក្ខុវិស័យ​ដែល​ទូលាយ​ជាង​នេះ ការ​បង្កើត​មុខរបរ​តូច​ៗឱ្យ​​បាន​ច្រើន​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​ ហើយ​នឹង​កាត់​បន្ថយ​បញ្ហា​សង្គម​នានា​ ដូច​ជា​អំពើ​ប្លន់ លួច ឬ​ក៏​ជួញដូរ​គ្រឿងញៀន​ជាដើម​ ។

ដូច្នេះ ការ​បង្កើត​មុខរបរ​តូច​ៗ​​តាម​រយ​:​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​​ផ្នែក​មុខរបរ​នេះ ​នឹង​ជួយ​ច្រើន​ដល់​ប្រជាជន ​និង​ប្រទេស​ជាតិ​ទាំង​មូល​ ។

តើ​អ្នក​​អាន​កោះសន្តិភាព​គិត​យ៉ាងណា​​ដែរ​ អំពី​គំនិត​នេះ? សូម​ចុច share ដល់​មិត្ត​របស់​អ្នក បើសិនជា​អ្នក​យល់​ថា​ អត្ថបទ​នេះ​មាន​ប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា​ ។