ខេត្តបាត់ដំបង៖ មនុស្ស០២ក្រុមបានបើកឆាកច្បាំងគ្នា ដោយកាំបិតនិងពូថៅយ៉ាងសាហាវកក្រើកផ្សារទំនើប«ភូពុយ»ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៥នាក់ នៅម៉ោង៣រសៀលថ្ងៃទី២៩ កញ្ញា នេះ។ នេះបើតាមព័ត៌មានបឋមពីកន្លែងកើតហេតុ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធគ្នាទាំង០៥នាក់នោះ មិនទាន់មានភាគីណាមួយរងបួសធ្ងន់ធ្ងរទេ ហើយគេក៏មិនទាន់ស្គាល់ឈ្មោះដែរ តែភាគីម្ខាងឃាត់ខ្លួនបាន០២នាក់ រីឯភាគីម្ខាងទៀតឃាត់បាន០៣នាក់។ បើតាមចម្លើយនៅកន្លែងកើតហេតុ អំពើហឹង្សាដ៏ឃោរឃៅនេះ គឺផ្ដើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទូចប៉ុណ្ណោះ ដែលគ្មានកាយោគយល់គ្នា។ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនភាគីទាំង០២បានចំនួន០៥នាក់។

ពេលនេះ សមត្ថកិច្ចបាននាំជនទាំង០៥នាក់នោះទៅសួរនាំនៅអធិការក្រុងបាត់ដំបងហើយ។ ព័ត៌មានលម្អិត កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។







ា
ចែករំលែកព័តមាននេះ