ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ល មក​រា និង វៀង សា​វ៉​ន ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​៥ មីនា ខាង​មុខ​នេះ កីឡាករ​កម្ពុជា​២​រូប ​គឺ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង វៀង សា​វ៉​ន​មក​ពី​ក្លិប​កងពលតូច​លេខ​៧០ នឹង​ដល់​ថ្ងៃ​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​៥ មីនា ខាង​មុខ​នេះ កីឡាករ​កម្ពុជា​២​រូប ​គឺ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង វៀង សា​វ៉​ន​មក​ពី​ក្លិប​កងពលតូច​លេខ​៧០ នឹង​ដល់​ថ្ងៃ​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល​ថា​ តើ​កីឡាករ​កម្ពុជា​ទាំង​២​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ាងណា ខណៈ​ដែល​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃ​នោះ កីឡាករ​ថុ​ល មក​រា នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ ស៊ី​ត​រ៉ា​ក់ ពែ​ក​ខា​ឃែ​រ ក្នុង​ប្រភេទ​ម្ង​ន់​៦៥​គីឡូក្រាម ។ ថុ​ល មក​រា ធ្លាប់​ប្រកួត​បាន​៤៥​ដង ឈ្នះ​២៧​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១០​ដង​។ រីឯ​ស៊ី​ត​រ៉ា​ក់ ពៀក​ខា​ឃែ​រ ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៥៦​ដង ចាញ់​១០​ដង​។ សម្រាប់​ការ​ប្រកួត​លើក​នេះ ថុ​ល មក​រា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​មាន​ថ្វីដៃ​ប្រកួត​មិនធម្មតា​នោះ​ឡើយ​ទាំង​ផ្លែ​កែង ជង្គង់ និង​កម្លាំង​ស៊ុ​ហ្វ​ពិតជា​ធ្វើ​ឱ្យ​ថុ​ល មក​រា ពិបាក​ស៊ី​បន្តិច​ហើយ ។ ទោះបី​យ៉ាងណា លោក សុខ វិជ័យ ដែល​ជា​គ្រូបង្ហាត់​កីឡាករ​ថុ​ល មក​រា បាន​អះអាង​ថា សិស្ស​របស់​លោក​មិន​ហ៊ាន​ធានា​ថា យ៉ាងណា​នោះ​ទេ ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្ត​លើ​គេ​ថា​នឹង​មិន​ធ្វើ​ឱ្យ​លោក​អស់សង្ឃឹម​ឡើយ​។ ថុ​ល មក​រា ក៏​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន​បទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ច្រើន​គួរសម ទើប​គេ​មិន​ទាន់​ដឹង​ថា គូ​នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា មាន​តែ​ប្ដូរ​កណ្ដាប់​គ្នា​មើល​សិន​ទើប​ដឹង ។

ចំណែក វៀង សា​វ៉​ន ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វិ​រៈ​ឆ័​យ ស​.​ច​.​បួ​សាយ  ។ វៀង សា​វ៉​ន ធ្លាប់​ប្រកួត​បាន​១១៤​ដង ឈ្នះ​៧៨​ដង ចាញ់​៣២​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២០​ដង​។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៥​ដង ឈ្នះ​៥០​ដង ចាញ់​២៣​ដង និង​ស្មើ​២​ដង ។ បើ​ទោះជា វៀង សា​វ៉​ន ធ្លាប់​ប្រកួត​ច្រើន​ដង​ជាង​មែន​ក៏​មិន​ប្រាកដ​ថា អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ដែរ ។ ម្យ៉ាង វៀង សា​វ៉​ន មួយ​រយៈ​មកនេះ មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន ដោយសារ​វ័យ​របស់​គេ​ក៏​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​ដែរ ដូច្នេះ​កម្លាំង​ស៊ុ​ហ្វ​ប្រហែលជា​មិន​ខ្លាំង​ដូច​មុន​ទៀត​នោះ​ទេ ។ ចំណែក​កីឡាករ​ថៃ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ទើប​គ្មាន​នរណា​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ​ខ្លាំង​ប៉ុនណា ។ ដូច្នេះ​គូ​នេះ​មាន​តែ​រង់ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​អាច​ដឹង​បាន ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​គូប្រកួត​មិត្តភាព​ធម្មតា​ដែល​សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​ក្នុងស្រុក​ដូច​គ្នា​ដូច​ជា កីឡាករ ចាន់ សីហា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ​គុណ សំណង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ វ៉ែន ហុង​ជូ​វ៉ុ​ង មក​ពី​ក្លិប​កងកេង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​ឡុ​ង សុ​ភ័ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕