ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ២ មីនា នេះ បន្ទាប់ពីចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ មីនា ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយយកកាំបិតប៉័ងតោកាប់ប្រហារទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យដាច់ដៃឆ្វេង កាលពីប៉ុន្មានថ្ងៃមុននៅចំណុចសម្បុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉េត ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករសំណង់ រស់នៅចំណុចសម្បុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៦ (ករណីហិង្សាដោយចេតនា) ទើបជំនាញតាមរកជនប្រព្រឹត្តបទល្មើសរហូតដល់ម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១ មីនា កម្លាំងអាវុធហត្ថស្នាក់ការ5703 ដឹកនាំដោយវរសេនីយ៍ត្រី តេង គៀត បានកំណត់មុខសញ្ញា ហើយឈានទៅចាប់ជនសង្ស័យម្នាក់ ឈ្មោះ ម៉ៅ សំប៊ិច ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិឃុំខាងលើ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ