ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិស្រុកព្រៃនប់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិចំណុះអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ពិធីនេះធ្វើឡើងនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជំនួសលោកវរសេនីយ៍ឯក ហួរ យ៉ៃ ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពតវិញ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ធ្វើប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពជូនប្រពលរដ្ឋតាមភូមិ ឃុំក្នុងស្រុក ផ្សព្វផ្សាយវិធានការនានានិងអនុវត្តន៍ផ្លូវច្បាប់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិ បង្ក្រាបបទល្មើសគ្រឿងញៀ.ន ឬបទល្មើសផ្សេងទៀត និងចូលរួមគ្រប់សកម្មភាពក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា មុនការប្រារព្ធពិធីនេះ កម្លាំងនគរបាលទាំងអស់ ក៍ត្រូវបានអនុវត្តន៍វិធានការធ្វើតេស្តសំណាក ដើម្បីរកមើលមេរោគកូវីដ១៩ ហើយសម្រាប់ការធ្វើតេស្តសំណាកនៅព្រឹកថ្ងៃ២៩កញ្ញា២០២១នេះ កម្លាំងនគរបាលទាំងអស់ លទ្ធផលអវិជ្ជមាន មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ ៕
ចែករំលែកព័តមាននេះ