ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានពន្លឺហើយ ! អ្នកជំនាញខាងវ៉ាក់សាំងថា កូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

2 ឆ្នាំ មុន

សហរដ្ឋ​អាម​រិ​ក ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​ សម្រាប់​កម្ពុជា ក៏​ដូច​ជា​ ពិភពលោក​ផង​ដែរ ក្រោយ​ពី​អ្នកជំនាញ​វ៉ាក់សាំង បាន​លើក​ឡើង​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ…

សហរដ្ឋ​អាម​រិ​ក ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​ សម្រាប់​កម្ពុជា ក៏​ដូច​ជា​ ពិភពលោក​ផង​ដែរ ក្រោយ​ពី​អ្នកជំនាញ​វ៉ាក់សាំង បាន​លើក​ឡើង​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ ។

យោង​តាម​លោក Stéphane Bancel នាយក​ប្រតិបត្តិ​វ៉ាក់សាំង Moderna បានឱ្យ​ដឹង​ថា ​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០២២ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អា​មេ​រិ​ក deseret ។

ថ្មី​ៗ​នេះ​លោក Bancel បាន​ប្រាប់​កាសែត​ស្វី​ស Neue Zuercher Zeitung ថា ការ​បង្កើន​ការ​ផលិត​វ៉ាក់សាំង​នឹង​អនុញ្ញាត​ឱ្យ​ពិភពលោក​ទាំងមូល​អាច​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូ​វី​ដ-១៩ ដែល​ជា​កត្តា​កំណត់​ឱ្យ​ពិភពលោក​នឹង​បញ្ចប់​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​មួយ​នេះ នៅ​ឆ្នាំ ២០២២ ។

លោក Bancel បាន​ប្រាប់​កាសែត Neue Zuercher Zeitung ថា «​ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ពង្រីក​សមត្ថភាព​ផលិតកម្ម​នៅ​ទូ​ទាំង​ឧស្សាហកម្ម​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​មកនេះ ភាព​គ្រប់គ្រាន់​នៃ​ដូ​ស​របស់​វ៉ាក់សាំង គួរតែ​មាន​គ្រប់ នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ (២០២២) ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​នេះ​អាច​ចាក់​វ៉ាក់សាំង​បាន​។ ចំណែក​វ៉ាក់សាំង​ប្រើ​ជា​ដូ​ស​ជម្រុញ​គួរតែ​អាច​ផលិត​គ្រប់គ្រាន់​ទៅ​បាន​ត្រូវការ​ដែល​ចង់បាន​» ។

លោក Bancel ដែល​ដឹកនាំ​ក្រុមហ៊ុន Moderna ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​វ៉ាក់សាំង mRNA ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង បាន​និយាយ​ថា​ការ​មិន​ចាក់​វ៉ាក់សាំង​នឹង​បង្កើត​ឱ្យ​មាន​ភាពស៊ាំ​ដោយ​ធម្មជាតិ​ដែល​ភាពស៊ាំ​ដោយ​ធម្មជាតិ​នឹង​ធ្វើ​ឱ្យ​ងាយ​រង​គ្រោះ​ក្នុង​រដូវរងា​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​អ្នក​ដែល​មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ​ខ្លួន នឹង​បង្កើត​នូវ​ភាព​ស៊ុំ​ា​ការពារ​ខ្លួន​ពី​ធម្មជាតិ ព្រោះថា​វីរុស​បំប្លែង​ថ្មី ដែល​តា មាន​លក្ខណៈ​ឆ្លង​ខ្លាំង​» ។ ការ​ប្រែប្រួល​តាម​របៀប​នេះ យើង​នឹង​បញ្ចប់​កូ​វី​ដ ស្រ​ដៀង​គ្នា​ក្នុង​ស្ថានភាព​នៃ​ភា​ប​ស្រ​ដៀង​នឹង​ជំងឺ​ផ្តាសាយ​។ អ្នក​អាច​ចាក់​វ៉ាក់សាំង​និង​រីករាយ​ជាមួយ​រដូវរងា ។ ឬ អ្នក​មិន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ទេ តែ​អ្នក​នឹង​ប្រថុយ​ការ​ធ្លាក់ខ្លួន​ឈឺ ហើយ​អាច​ឈាន​ដល់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​» ។

លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី​និង​ជំងឺឆ្លង មាន​ទស្សនវិស័យ​ផ្សេង​អំពី ថា​តើ​ពេល​ណា​ជំងឺ​រាតត្បាត​នឹង​បញ្ចប់​។ គាត់​បាន​ប្រាប់​សារព័ត៌មាន Axios ថា​ជនជាតិ​អា​មេ​រិ​កតិច​ជាង​នេះ​នឹង​ត្រូវ​ឆ្លង​មេរោគ​ជា​រៀងរាល់ថ្ងៃ ដែល​របៀប​នៃ​ការ​និយាយ​របស់​គាត់​ហាក់​មិន​ប្រើ​ពាក្យចំ​ៗ​ថា ជំងឺ​រាតត្បាត​នឹង​អាច​បញ្ចប់​ឆ្នាំ​ក្រោយ ឬ​អត់ ។

ចុងបញ្ចប់​នៃ​ល្បែង​នេះ គឺ​ដើម្បី​កំចាត់​មេរោគ​។ ឥឡូវនេះ​យើង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​រាតត្បាត ព្រោះ​យើង​មានការ​ឆ្លង​ថ្មី​ចំនួន ១៦០.០០០ នាក់​ក្នុង​មួយ​ថ្ងៃ​។ នោះ​មិនមែន​ជា​ការ​គ្រប់គ្រង​ល្អ​សមរម្យ​ទេ … នេះ​មាន​ន័យ​ថា វា​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​» ។​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ថ្លែង​បែប​នេះ​កាលពីដើម ខែកញ្ញា​។

លោក Fauci បន្ត​ថា «​នៅ​ក្នុង​ប្រទេស​ដែល​មាន​ទំហំ​ធំ​ដូច​ជា​ប្រទេស​របស់​យើង អ្នក​មិន​អាច​ដើរ​លែង​ផ្តេសផ្តាស់​ទេ ព្រោះ​នៅ​មាន​អ្នក​ឆ្លង​ប្រមាណ ១០០.០០០ នាក់​ក្នុង​មួយ​ថ្ងៃ​ទេ​។ ដូច្នេះ​បើ​អត្រា​ឆ្លង​ស្ថិត​នៅ ក្រោម ១០,០០០ នាក់ នោះ​ទើប​អាច​និយាយ​បាន​ថា វា​ល្អ ហើយ​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រួល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ