ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉េ​អឹម​តាម​ចាប់​បានហើយ ​​ក្រោយ​លួច​កាត់​ខ្សែ​ភ្លើង​​ក្នុង​​រោង​ចក្រ​យ៉ាងគគ្លើន​​​

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី ២៨ កញ្ញា នៅ​ចំណុច​ភូមិ​ស្វាយ​វែង ឃុំ​កំ​រៀង ស្រុក​កំ​រៀង…

​ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី ២៨ កញ្ញា នៅ​ចំណុច​ភូមិ​ស្វាយ​វែង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ក្រោយ​០២​ថ្ងៃ ដែល​ពួក​គេ​បាន​រួមដៃគ្នា​ចូល​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុង​រោងចក្រ​ម្សៅ​មី​មួយ​កន្លែង​នៅ​ក្នុងស្រុក​នេះ​។

របាយ​ការ​ណ៍​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ គា ណៃ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​វែង ឃុំ​កំ​រៀង និង​ម្នាក់​ទៀត​ឈ្មោះ ខ្វើ កើ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កំ​រៀង ឃុំ​កំ​រៀង​។ ជន​ទាំង​០២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ឃាត់ខ្លួន ​ក្រោយ​ទ​ទូល​បណ្ដឹង​ពី​ឈ្មោះ សុខ ចំរើន ប្រុស​អាយុ​៤១​ឆ្នាំ តំណាង​ក្រុមហ៊ុន ផលិត​ម្សៅ​មី (BAI) ដែល​ប្ដឹង​ករណី​ចោរ​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុង​រោងចក្រ​។

បើ​តាម​តំណាង​ក្រុមហ៊ុន លោក សុខ ចំរើន បាន​ប្ដឹង​ទៅ​កាន់​កងរាជអាវុធហត្ថ​ថា ជន​មិន​ស្គាល់​មុខបាន​ចូល​លួច​កាត់​ខ្សែភ្លើង និងសម្ភារមួយ​ចំនួន​ទៀតនៅ​ក្នុង​រោងចក្រ​ម្សៅ​មី កាលពី​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៦ កញ្ញា ។ ក្រោយ​ទ​ទូល​បាន​បណ្ដឹង​តំណាង​​ក្រុមហ៊ុន​ខាងលើ រយៈពេល​០២​ថ្ងៃ​ក្រោយមក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ថែម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​។

វត្ថុ​តាង​ទាំងនោះ​រួម​មាន ខ្សែភ្លើង​ស្ពាន់​ចំនួន​៩​គីឡូក្រាម ម៉ូតូ​ម៉ាក​វ៉េវ​កញ្ចាស់​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​លួ​ច​០១​គ្រឿង និង ម៉ូ​ទ័​រ​ភ្លើង​០១​គ្រឿង​។ មន្ត្រី​កងរាជអាវុធហត្ថ បាន​និយាយ​ថា ក្រោយ​ពេល​ឃាត់ខ្លួនជន​ទាំង​០២​នាក់បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​កាត់​ខ្សែភ្លើង និងសម្ភារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​រោងចក្រ​ម្សៅ​មី​ខាងលើ​នេះ​មែន​។ ពេល​នេះ ​មន្ត្រី​ជំនាញ កំពុង​សួរនាំ និង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​ទាំង​០២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ