ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បានហើយ! ​ជនសង្ស័យ​២​នាក់លួច​កាបូប​លុយ និង​កាំភ្លើ.ង​មន្ត្រី​នគរបាល​ម្នាក់​នៅ​ផ្សារ​ច្បារ​អំពៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាបូប​លុយ របស់​មន្ត្រី​នគរបាល​មួយ​រូប​ពី​ក្នុង​រថយន្ត ខ​ណៈនគរបាល​រូប​នោះ ចត​រថយន្ត​ដើម្បី​ហូប​នំ​បញ្ចុក​ក្បែរ​ផ្សារ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ​ក្នុងនោះម្នាក់​ឈ្មោះ ព្រេង ភា​រ៉​ន ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ​និង​ម្នាក់ទៀត​ឈ្មោះ សាន មេឃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ឈឹ​ម ច័ន្ទ​ដា​វណ្ណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​២៦៤Eo ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ជន​រង​គ្រោះ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Celica ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AI – 0964 ដោយ​ឈប់​ចត​ក្បែរ​ផ្សារ​ច្បារ​អំពៅ រួច​ចុះ​ទៅ​ហូប​នំ​បញ្ចុក​ក្បែរ​នោះ ដោយ​ពុំ​បាន​ចាក់សោរ​ទ្វារ ( Lock key ) ។ ពេល​នោះ ស្រាប់តែ​លេចមុខជនសង្ស័យ​២​នាក់ បាន​ដើរ​កាត់​ទីនោះ​ឃើញ​ថា ម្ចាស់​រថយន្ត​មិន​បាន​ចាក់សោរ ក៏​ឆ្ហៀត​ឱកាស​បើកទ្វារ​រថយន្ត ហើយ​លួច​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ពី​ក្នុង​រថយន្ត រួច​នាំ​គ្នា​រត់គេច​បាត់​ស្រមោល​តែ​ម្តង​ទៅ ។

លុះ​ពេល​ជន​រង​គ្រោះ​ហូប​នំ​បញ្ចុក​រួច ក៏​ចូល​ទៅ​រថយន្ត​វិញ ទើប​ដឹង​ថា បាត់​កាបូប​លុយ​ទៅ​ហើយ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​៥០០​ដុល្លារ, អាវុ.ធ​ខ្លី​០១​ដើម ម៉ាក CFK-៩៨ ពណ៌​ខ្មៅ​, បង់​កាំភ្លើ.ង​១ មាន​គ្រាប់​១៥​គ្រាប់​, អត្តសញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ ០១​សន្លឹក​, លិខិតឆ្លងដែន ០១​ក្បាល​, ប​ណ្ឌ​សំគាល់​យានយន្ត ០១​សន្លឹក​, អត្តសញ្ញាណ​បណ្ណ​នគរបាល​ជាតិ ០១​សន្លឹក​, ប័ណ្ណសំ​គាល់​អាវុ.ធ​ខ្លី​០១​សន្លឹក​, ប័ណ្ណ​បើកបរ​នគរបាល​ជាតិ ០១​សន្លឹក​, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន ០១​សន្លឹក​ផង​ដែរ ។

ក្រោយ​ការ​បាត់​ហើយ​នោះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​សុំ​អោយ​សមត្​ថកិច្ច​ជួយ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ហើយ​នោះ នគរបាល​ក៏​បាន​បើក​ការ​ស្រាវជ្រាវ​តាមដាន តាំងពី​ថ្ងៃ​កើតហេតុ រហូត​ដល់​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ទើប​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ បាន​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារ​អំពៅ​២ ។

លោក​អ៊ុំ រតនា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា ៖ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច មាន​២​នាក់ មានឈ្មោះ ព្រេង ភា​រ៉​ន និង​ឈ្មោះ ព្រេង ភា​រ៉ុ​ង ។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ ជន​ទាំង​២ បាន​ទៅ​ជួបនឹង​បក្សពួក​២​នាក់​ផ្សេង​ទៀត មានឈ្មោះ សាន មេឃ និង​ឈ្មោះ ម៉េ​ត ដើម្បី​យក​លុយ​ដែល​លួច​បាន​ទៅ​ផឹកស៊ី​ចាយ​ជាមួយ​គ្នា​អស់​ទៅ​ហើយ ។ លុះដល់​ថ្ងៃ​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​ឃាត់​បាន ឈ្មោះ​ព្រេង ភា​រ៉​ន និង​ឈ្មោះ​សាន មេឃ ខ​ណះ​២​នាក់​ទៀត​រត់គេច​ខ្លួន ។ ក្នុង​ការ​ឃាត់ខ្លួន​ដដែល​នេះ សមត្ថកិច្ច​មិន​អាច​ទាន់​យក​បានទ្រព្យ​សម្បត្តិ​ជន​រង​គ្រោះ​បាន​មក​វិញ​នៅឡើយ​ទេ ខ​ណះ​លុយ​ត្រូវ​ពួក​គេ​ចាយ​អស់ ឯ​ទ្រព្យសម្បត្តិ និង​ប័​ណ្ឌ​ឯកសារ​ផ្សេង​ទៀត បូក​រួម​ទាំង​អាវុធ​ខ្លី​មួយ​ដើម​ផង​នោះ គឺ​ឈ្មោះ ម៉េ​ត ជា​អ្នក​នាំ​យក​រត់គេច​ទៅ​ជាមួយ ។

យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​បាន ( មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ) ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ដោយឡែក​ជនសង្ស័យ​២​នាក់​ទៀត ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ក្នុង​ការ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ