គ្មានទេ…ភូមិឃុំមានសុវត្ថិភាពនោះ…!
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់ប្រដាប់អាវុធទៅលើយុវជនម្នាក់យកម៉ូតូបានសម្រេច ។ ហេតុការណ៍នេះកើតឡើងនៅទល់មុខ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់ប្រដាប់អាវុធទៅលើយុវជនម្នាក់យកម៉ូតូបានសម្រេច ។ ហេតុការណ៍នេះកើតឡើងនៅទល់មុខ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់ប្រដាប់អាវុធទៅលើយុវជនម្នាក់យកម៉ូតូបានសម្រេច ។ ហេតុការណ៍នេះកើតឡើងនៅទល់មុខវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្បែរប៉ុស្ដិ៍នគរបាលបឹងកក់២ ប្រហែលតែ១០០ម៉ែត្រប៉ុណ្ណោះ ។ បើតាមសម្ដីជនរងគ្រោះបានបញ្ជាក់ថា រួបគេមានឈ្មោះ សំ ពិសិដ្ឋ អាយុ២៤ឆ្នាំ ជានិស្សិតរៀននៅវិទ្យាស្ថានអន្ដរជាតិ IFL ឆ្នាំទី២ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនរងគ្រោះបានបន្ថែមថា គេបានធ្វើដំណើរតែម្នាក់ឯងជិះម៉ូតូម៉ាកស្គូពីពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BZ-5404 ត្រឡប់មកពីលេងផ្ទះម្ដាយមីងនៅអូរឬស្សី ហើយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩២ ពេលមកដល់មុខវិទ្យាល័យឥន្ទ្រទេវី ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមានមាឌធំៗ ហើយជនសង្ស័យទាំង២នាក់នោះបានជិះម៉ូតូមកដេញស្ទាក់ពីមុខម៉ូតូរបស់គេ រួចបានដកកាំភ្លើងមកគម្រាម ដោយគេមានគ្នាតែម្នាក់ឯងមានការភិតភ័យខ្លាំងក៏បានផ្ដួលម៉ូតូ រត់គេចខ្លួនដើម្បីសុវត្ថិភាព ចំណែកជនសង្ស័យក៏បានលើកម៉ូតូបណ្ដើររត់បាត់ស្រមោល ។
បន្ទាប់ពីជួបហេតុការណ៍ប្លន់ប្រដាប់អាវុធរួចមក ជនរងគ្រោះបានត្រឹមតែទាក់ទងរកសាច់ញាតិឲ្យមកទទួលខ្លួន និងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកក់២តែប៉ុណ្ណោះ ។ ចំណែកឯសាច់ញាតិ និងប្រជាពលរដ្ឋដែលមកចោមរោមមើលនៅកន្លែងនោះ បានត្រឹមតែអាណិតអាសូរជនរងគ្រោះ ហើយក៏មានពាក្យសម្តីលើកឡើងថា នៅក្បែរប៉ុស្ដិ៍នគរបាលសោះ ហ៊ានប្លន់ប្រដាប់អាវុធទៀត ម៉េចបានជាគ្មានសមត្ថកិច្ចណាម្នាក់ដឹង ឬអន្ដរាគមន៍សោះ ថ្ងៃមុនប្លន់ក្បែរខណ្ឌមួយដែរ តិចថ្ងៃណាមួយលោកចោរចូលប្លន់ដល់ក្នុងប៉ុស្ដិ៍ទៀតក៏ថាបាន ឯណាទៅភូមិឃុំមានសុវត្ថិភាព ឱ្យតែបែបៗនេះចុះប្រជាពលរដ្ឋលែងហ៊ានចេញទៅណាហើយ ៕
ចែករំលែកព័តមាននេះ