ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅពុម្ព និងសម្ភារសិក្សាមួយចំនួនទៀតនឹងចែកដល់កុមារតូច ដើម្បីបង្កើនគុណភាពសិក្សានៅផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីជួយជំរុញដល់ការសិក្សារបស់កុមារតូចដែលគ្មានលទ្ធភាព និងមិនអាចសិក្សាតាមអនឡាញបាននាពេលកូវីដ ១៩ នេះ ក្រសួងអប់រំ យុវជននិងកីឡារួមនឹងដៃគូអភិវឌ្ឍន៍អន្តរជាតិនឹងធ្វើការចែកចាយសម្ភារសិក្សាដល់កុមារមួយចំនួន តាមរយៈកញ្ចប់សម្ភារអប់រំ ។…

រាជធានីភ្នំពេញ ៖ ដើម្បីជួយជំរុញដល់ការសិក្សារបស់កុមារតូចដែលគ្មានលទ្ធភាព និងមិនអាចសិក្សាតាមអនឡាញបាននាពេលកូវីដ ១៩ នេះ ក្រសួងអប់រំ យុវជននិងកីឡារួមនឹងដៃគូអភិវឌ្ឍន៍អន្តរជាតិនឹងធ្វើការចែកចាយសម្ភារសិក្សាដល់កុមារមួយចំនួន តាមរយៈកញ្ចប់សម្ភារអប់រំ ។ នៅក្នុងកញ្ចប់សម្ភារៈមានសៀវភៅពុម្ពសម្រាប់កុមារតាមវ័យ និងឯកសារស្វ័យសិក្សា ដើម្បីពង្រឹងអំណាន សំណេរ ការប្រកប និងគណិតវិទ្យា នឹងធ្វើការចែកចាយដល់សិស្សថ្នាក់ទី ១ និងទី ១ នៅសប្តាហ៍នេះ តាមសាលាបឋមសិក្សារដ្ឋទាំង ៧.៣0៤ កន្លែងនៅទូទាំង ២៥ រាជធានី និងខេត្ត ។ កញ្ចប់សម្ភារទាំងនេះនឹងមានបញ្ចូលព័ត៌មានអំពីវិធីសាស្ត្រដែលមាតាបិតាអាចប្រើប្រាស់ដើម្បីជួយគំាទ្រដល់ការអប់រំកូនៗ និងបន្តការពារពួកគេពីជំងឺកូវីដ-១៩ ដោយមានបញ្ចូលសាប៊ូមួយដុំ និងវេចខ្ចប់ដាក់ក្នុងកាបូបមេត្រីបរិស្ថាន សម្រាប់យកមកប្រើប្រាស់ឡើងវិញបានផងដែរ ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា «យើងកំពុងចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ ប៉ុន្តែយើងត្រូវតែធ្វើការងារនេះយ៉ាងប្រុងប្រយ័ត្ន ដោយប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នារវាងការសិក្សាផ្ទាល់ក្នុងសាលារៀន ជាមួយនឹងការសិក្សានៅតាមផ្ទះ ។ សម្ភារសិក្សាទាំងនេះនឹងជួយយើងឲ្យយុទ្ធសាស្ត្រថ្មីនេះទទួលបានជោគជ័យ និងជាពិសេសសម្រាប់ជាជំនួយដល់សិស្សចំនួន ៥0% ដែលពុំមានលទ្ធភាពរៀនសូត្រតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរបស់ពួកគេបាន ។ សូមថ្លែងអរគុណដល់ការឧបត្ថម្ភនេះ សិស្សានុសិស្សថ្នាក់ទី ១ និងទី ២ របស់យើងនឹងបានសិក្សាត្រៀម និងអាចចាប់ផ្តើមបានយ៉ាងល្អនៅពេលដែលថ្នាក់រៀនបើកដំណើរការពេញលេញឡើងវិញ» ។

កញ្ចប់សម្ភារសិក្សានេះមានការគាំទ្រពីដៃគូនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) សហភាពអឺរ៉ុប (EU) មូលនិធិសហ ប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែត (SIDA) និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងបានប្រកាសជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៨ កញ្ញាតាមប្រព័ន្ធវីដេអូ ។ 

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ៖ «សាលារៀននឹងបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សទាំងនេះមិនអាចត្រឡប់ទៅអាយុ ៦ ឬ ៧ ឆ្នាំម្តងទៀតបានឡើយ អាយុកម្រិតនេះផ្តល់ឱកាសល្អបំផុតសម្រាប់ឱ្យកុមាររៀនអាន ប្រកបអក្សរ និងរាប់លេខបានយ៉ាងល្អ ។ យើងមិនអាចមិនអើពើ និងទុកកុមារទាំងនេះឲ្យបន្តខកខានការសិក្សាររបស់ពួកគេឡើយ ។ ពួកគេមានសិទ្ធិទទួលបានការអប់រំ ទោះជាស្ថិតនៅក្នុងបរិបទដ៏សែនលំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ ។

យើងដឹងថាការសិក្សាដោយប្រើឯកសារជាក្រដាសសម្រាប់កុមារនៅក្រុមអាយុនេះ មានប្រសិទ្ធភាពជាងការសិក្សាតាមប្រព័ន្ធអនឡាញ ។ ដូចនេះហើយទើបយើងរីករាយជាខ្លាំងក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ CDPF ទាំងអស់របស់យើង ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈសម្រាប់សិក្សានៅតាមផ្ទះទាំងនេះ ។ ការចែកសម្ភារសិក្សាដល់សិស្សថ្នាក់ទី ១ និងទី ២ គ្រប់រូបនៅកម្ពុជា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ដែលហៅថា ក្រុមអឺរ៉ុប (Team Europe) ដើម្បីប្រយុទ្ធប្រឆាំងផលប៉ះពាល់ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ