ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​មិនទទួល​បានសិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍ AFF SUZUKI CUP 2020

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​មុន​នេះ​របស់សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី អាគ្នេយ៍ (AFF) បាន សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រ

​រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​មុន​នេះ​របស់សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី អាគ្នេយ៍ (AFF) បាន សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រ ទេស​សិង្ហ​បុរី ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​អាស៊ី អាគ្នេយ៍ AFF SUZUKI CUP 2020 ជា​ផ្លូវ​ការ​ហើយ ខណៈ​ការ​ប្រកួត ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​​៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ ការ​ប្រកាស​នេះ​ក៏​បង្ហាញ​ពី​ការ​ច្រានចោល​សំណើរ​របស់​កម្ពុជា ដែល​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែរ​នោះ​។

ការ​ផ្ដល់​សិទ្ធិ​ឲ្យ​សិង្ហ​បុរី​ធ្វើ​ម្ចាស់ផ្ទះ​នេះ​ធ្វើ​ឡើង ក្រោយ​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា និង​ការ​សម្រេច​របស់ AFF បន្ទាប់​ពី​មាន​បេ​ក្ខភាព​៥​ប្រ ទេស​បាន​ដាក់​ពាក្យ​ស្នើ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍ បាល់​ទាត់​ជើង​ឯក​អា​ស៊ា​ន​នេះ រួម​មាន កម្ពុជា វៀតណាម ឥណ្ឌូ​នេ​ស៊ី ថៃ និង​សិង្ហ​បុរី បន្ទាប់​ពី​សិង្ហ​បុរី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​លក្ខ​ណ្ឌ​សម​ស្រប​ជាងគេ​។

ពាក់ព័ន្ធ​នឹង​ការ​បរាជ័យ​សំណើរ​នេះ មិន​មានការ​អត្ថាធិប្បាយ​ណាមួយ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ ប៉ុន្តែ​លើ​ផេ​ក​ផ្លូវការ​របស់​គណៈក​ម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហាញ​ពី​ការ​សាទរ និង​ប្រកាស​ថា​ កីឡាករ​កម្ពុជា​នឹង​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​នេះ​។

ផេ​កមួយ​នេះ​បាន​សរសេរ​បន្ត​ថា ក្រោយ​ពី​សិង្ហ​បុរី​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺជា​ដំណឹង​ដ៏​ល្អ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កាលៈទេសៈ​នេះ ដោយសារ​តែ​ទីលាន​នៅ​សិង្ហ​បុរី​ក៏​កីឡាករ​កម្ពុជា​ស្គាល់​ច្បាស់​ភាគច្រើន​។ ផេ​ក​នេះ​បន្ត​ថា​ការ​ប្រកួត AFF SUZUKI CUP 2020 នេះ បាន​ចាប់​ឆ្នោត​បែង​ចែក​ពូ​ល​រួច​ហើយ ដោយ​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​។ រីឯ​ពូ​ល A គឺ​មាន​ម្ចាស់ផ្ទះ​សិង្ហ​បុរី ថៃ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​ក្រុម​ឡើង​មក​ពី​វគ្គ​ជម្រុះ រវាង​ប្រ៊ុ​យ​ណេ និង​ទី​ម័​រ​ខាងកើត​។

ដោយឡែក​លទ្ធផល​ចាប់​ពូ​ល​នេះ ក៏​ធ្វើ​អោយ​ក្រុម​របស់​កម្ពុជា​បុក​ពោះ​សម្រាប់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ​។ លោក Keisuke Honda បាន​បង្ហាញ​សារ​ពាក់ព័ន្ធ​នឹង​ក្ដី​បារម្ភ​នេះ​ថា «​វា​ជា​ការ​ប្រកួតប្រជែង ដែល​តាន​តឹង​តែ​យើង​នឹង​ប្រឹង​ប្រែង ដើម្បី​អាច ឈាន​ទៅ​វគ្គ​បន្ទាប់​» ។

ចំណាប់អារម្មណ៍​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​លទ្ធ​ផល​ចាប់​ឆ្នោត ដើម្បី​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ចប់ ហើយ​ក្រុម​របស់​កម្ពុជា​ដែល​ស្ថិត​ក្នុង​ពូ​ល B គឺ​ប៉ះ​ប្រកួត​ជាមួយ​សុទ្ធតែ​ក្រុម​ខ្លាំង​តែ​ម្ដង គឺ​ក្រុម​វៀត​ណា​ម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ ដែល​ក្រុម​ទាំងនេះ គឺ​សុទ្ធតែ​មាន​ប្រវត្តិ​ឈ្នះ​ក្រុម​កម្ពុជា និង​ក្រុម​ខ្លះ​កាន់​ពាន​ព្រឹត្តិការណ៍​នេះ​ឡើង​រាប់​ភ្លេច​ក៏​មាន​។ លទ្ធផល​ឈរ​ក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ នេ ស៊ី និង​ឡាវ នៃ​ពាន Suzuki cup បាន​ធ្វើ​អោយ​ក្រុម​កម្ពុជា​ពិបាក​សង្ឃឹម​ក្នុង​ការ​ឡើង​វគ្គ​បន្ត ជា​ពិសេស​គឺ​បន្ទាប់​ពី​លោក ហុងដា ក៏​ទទួលស្គាល់​ថា​នេះ គឺជា​លទ្ធផល​ដែល​តានតឹង​ខ្លាំង​របស់​ក្រុម​កម្ពុជា ព្រោះតែ​ក្រុម​ទាំងនោះ​ខ្លាំង​ៗ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ