ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ លក់ដូរក្នុងផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ក្នុងខេត្តប៉ៃលិន ឆ្លងកូវីដ កើនឡើងដល់ជាង ៥០នាក់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រយ:ពេលពេញ ១ថ្ងៃ នៅថ្ងៃទី២៨ ខែកញ្ញានេះ គឺចាប់តាំងពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច រដ្ឋបាលខេត្តប៉ៃលិន…

ខេត្តប៉ៃលិន៖ រយ:ពេលពេញ ១ថ្ងៃ នៅថ្ងៃទី២៨ ខែកញ្ញានេះ គឺចាប់តាំងពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនៃមន្ទីរសុខាភិបាល ធ្វើតេស្តរហ័ស​ លើកទី១ លើអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ប្រមាណ ២០០នាក់។ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រមាណជាង ៥០នាក់ ក្នុងនោះ ៣៥នាក់ រកឃើញពេល​ព្រឹក និងប្រមាណ ២០នាក់ទៀត រកឃើញនៅពេលរសៀល​។

ក្រោយពីធ្វើតេស្តរួច អាជីវករ ដែលមិនមានវិជ្ជមាន ត្រូវបានអាជ្ញាធរ ឱ្យវិលត្រឡប់ទៅលក់ដូរធម្មតា រីឯអ្នកផ្ទុកវិជ្ជ​មានជំងឺនេះ ត្រូវរដ្ឋបាលខេត្ត អនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅផ្ទះ ដោយលេបថ្នាំ ឱ្យបានទៀងទាត់ ហើយត្រូវបិទតូបផ្អាកលក់ដូរ។

ចំណែកអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបានរដ្ឋបាលខេត្ត ដឹកយកទៅព្យាបាល នៅមណ្ឌលដាក់អ្នកជំងឺកូវីដ​១៩ នៅស្រុកសាលាក្រៅ​។

ហេតុការណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ ១៩ ​លើអាជីវករផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី​នេះ បានធ្វើឡើង នៅក្នុងផ្សារសាមគ្គី ស្ថិត​ក្នុងភូមិប៉ាហ៊ីខាងជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុននឹងអនុញ្ញាតឱ្យអាជីវករ ចូលទៅបើកតូបលក់ដូរ នៅក្នុងផ្សារសាមគ្គី នៅផ្នែកខាងក្រោម ដូចជា អ្នក​លក់បន្លែ ត្រី សាច់ និងគ្រឿងទេស ជាដើម រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែកញ្ញានេះ គឺ​លោក​ ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំមន្រ្តីមន្ទីរសុខាភិបាល ធ្វើតេស្តទៅលើអាជីវករទាំងអស់នោះ យ៉ាងយកចិត្តទុកដាក់។

​​សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ រដ្ឋបាលខេត្តប៉ៃលិន ក៏នឹងបន្តធ្វើតេស្ត ស្វែងរកជំងឺកូវីដ១៩ ទៅលើអាជីវករ ដែលលក់ដូរ នៅតាម​ផ្លូវចូលផ្សារ និងអាជីវករ ដែលលក់ដូរ នៅកន្លែងថ្មី ដែលអាជ្ញាធរ រៀបចំជូន ដើម្បីកុំឱ្យពេលបើកផ្សារជា​ថ្មីហើយ ត្រូវបិទទៅវិញ នាំឱ្យមានការលំបាក ក្នុងការលក់ដូរថែមទៀតផង។

វិធានការធ្វើតេស្តលើអាជីវករ នៅផ្សារសាមគ្គី ហៅផ្សារប៉ាវហ៊ីនេះ គឺបន្ទាប់​ពីកាលពី​ថ្ងៃទី២៧ ខែកញ្ញា ក្រុមអាជីវករមួយចំនួន បានតវ៉ា ឲ្យអាជ្ញាធរខេត្តប៉ៃលិន បើក​ផ្សារ ឲ្យពួកគាត់ បានលក់ដូរឡើងវិញ ក្រោយបិទ​ ២​ខែមកហើយ ដោយសារតែការឆ្លង​រាលដាលជំងឺកូវីដ១៩៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ