ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន ជនជាតិ​ចិន ៤​នាក់ និង​អ្នក​នាំ​ផ្លូវ​ម្នាក់ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន ចំនួន ៤​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន ចំនួន ៤​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់​ភូមិសាស្ត្រ អូរ​ព្រំដែន ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង ទាំងអស់​ល្បាត​ជាប់​ជា​ប្រចាំ ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ប្តូរ​វេន​គ្នា សហការ​ល្អ ជាមួយ​កងកម្លាំង​ចម្រុះ ដើម្បី​ទប់ស្កាត់​ពលករ លួច​ឆ្លង​ដែន​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍ ។

ជាក់ស្តែង យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ លោក​អនុសេនីយ៍ទោ ហួត ប៊ុ​ន​ធឿ​ន មេក្រុម​គោលដៅ ដឹកនាំ​កម្លាំង​ដើរ​ល្បាត ក៏​ជួប ជនជាតិ​ចិន ចំនួន ៤​នាក់ អ្នក​នាំ​ផ្លូវ​ម្នាក់ និង​ម៉ូតូ ចំនួន​១​គ្រឿង បំរុង​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ឃាត់ខ្លួន​បាន​តែ​ម្តង ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយ​ចំនួន បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ចំណែក ជនជាតិ​ចិន ចំនួន ៤​នាក់ និង​អ្នក​នាំ​ផ្លូវ ក្រោយ​ពី​បាន​សួរនាំ​រួច ត្រូវ​បាន​ប្រគល់​អោយ ស្នាក់​ការ​កងរាជអាវុធហត្ថ ចាក់​ការ​តាម​នីតិវិធី​ច្បាប់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ