ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តម៉ាស្តា បង្កគ្រោះថ្នាក់ចរាចរណ៍ តាំងពីក្រុងតាខ្មៅ រត់រហូតដល់ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រថយន្ត​ម៉ា​ស្តា​មួយគ្រឿង បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ បែរជា​ព្យាយាម​បើករថយន្ត​រត់គេច តាំងពី​ក្រុង​តាខ្មៅ រហូតដល់​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទើប​សមត្ថកិច្ច ឃាត់​បាន…

ភ្នំពេញ​៖ រថយន្ត​ម៉ា​ស្តា​មួយគ្រឿង បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ បែរជា​ព្យាយាម​បើករថយន្ត​រត់គេច តាំងពី​ក្រុង​តាខ្មៅ រហូតដល់​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទើប​សមត្ថកិច្ច ឃាត់​បាន នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ទល់មុខ​ដេប៉ូ​ខ្សាច់ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ និង​ជួយ​ដេញតាម បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត ម៉ាក ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7011  បាន​បើក​ចេញពី​ក្រុង​តាខ្មៅ ចូលទៅ​ក្រុងភ្នំពេញ លុះ​មកដល់​ចំនុច​មុខ​សាលាខេត្ត​កណ្តាល ក៏​ជ្រុល​ទៅបុក​ម៉ូតូ មិន​ចាំ​ម៉ាក​មួយគ្រឿង បណ្ដាល​ឲ្យ​ដួល​ម៉ូតូ រងរបួស​តិចតួច​។ ភ្លាមៗ​នោះ អ្នកបើកបរ មិន​ព្រម​ឈប់​ទេ គឺ​ព្យាយាម​បើក​រត់ ទាំង​រថយន្ត​បែក​កង់​មុខ​ចំហៀង​ខាងស្តាំ រហូតដល់​ម្តុំ​ដេប៉ូ​ខ្សាច់ ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ខណ្ឌមានជ័យ ជួយ​ដេញ​ឃាត់​រថយន្ដ និង​អ្នកបើក​បរបាន​។​

​ដោយឡែក អ្នកបើកបរ​រថយន្ត​វិញ នៅពេល​សមត្ថកិច្ច សាកសួរ ដោយ​ម្តង​និយាយថា គាត់​ជិះ​បុក​ម៉ូតូ​គេ  ម្តងថា រថយន្ត​របស់គាត់ បើក​បុក​ឃឿន​ចិញ្ចើមផ្លូវ ដោយ​មិន​ប្រាកដថា ខ្លួនឯង បើក​បុក​អ្វី អោយ​ច្បាស់​នោះទេ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌមានជ័យ ក៏បាន​ទាក់ទង​ហៅ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ក្រុង​តាខ្មៅ អោយមក​ទទួលយក​អ្នកបើកបរ និង​អូស​យក​រថយន្ត យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ ដើម្បី​សមត្ថកិច្ច​ស្រាវជ្រាវ រក​ភាគី​ខាង​រងគ្រោះ ដោះស្រាយ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ