ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឈ្លានពាន​ថៃ​បា​.​ញ់​ប្រហារ​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​កម្ពុជា​ចំនួន​១៩​នាក់​​ស្លា​.​ប់ របួ.ស៧៩​នាក់ និង​មាន​ជនភៀសខ្លួន​ជាង​៥១៨ ៦៥១​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១៦​ថ្ងៃ យោធា​ថៃ​បាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​យោធា​ដោយ​ខុសច្បាប់ មក​លើ​អធិបតេយ្យ និង​បូរណភាព​ដែនដី​កម្ពុជា ហើយ​ទាហាន​ឈ្លានពាន​ថៃ​ជន​ស៊ី​វិល​កម្ពុជា​ចំនួន​១៩​នាក់​បាន​ស្លាប់ របួស​៧៩​នាក់ និង​មាន​ជនភៀសខ្លួន​ជាង ៥១៨…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១៦​ថ្ងៃ យោធា​ថៃ​បាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​យោធា​ដោយ​ខុសច្បាប់ មក​លើ​អធិបតេយ្យ និង​បូរណភាព​ដែនដី​កម្ពុជា ហើយ​ទាហាន​ឈ្លានពាន​ថៃ​ជន​ស៊ី​វិល​កម្ពុជា​ចំនួន​១៩​នាក់​បាន​ស្លាប់ របួស​៧៩​នាក់ និង​មាន​ជនភៀសខ្លួន​ជាង ៥១៨ ៦៥១​នាក់ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០២៥ ថា អស់​រយៈពេល​១៦​ថ្ងៃ​ជាប់​ៗ​គ្នា យោធា​ថៃ​បាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​យោធា​ដោយ​ខុសច្បាប់ មក​លើ​អធិបតេយ្យ និង​បូរណភាព​ដែនដី​កម្ពុជា ។

ឯកឧត្តម​បាន​លើក​ឡើង​ថា សកម្មភាព​ទាំងនេះ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ជិតខាង​។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​នេះ ។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ឈ្លានពាន​របស់​យោធា​ថៃ​បាន​មិន​វាយប្រហារ​មក​លើ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ដែល​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យោធា​ថៃ​បាន​យក​ជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​គោលដៅ​ក្នុង​ការ​វាយប្រហារ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ នេះ ដោយសារ​តែ​ការ​វាយ ប្រហារ​របស់​ទាហាន​ឈ្លានពាន​ថៃ​ជន​ស៊ី​វិល​កម្ពុជា​ចំនួន​១៩​នាក់​បាន​ស្លាប់ របួស ៧៩​នាក់ និង​មាន​ជនភៀសខ្លួន​ជាង​៥១៨ ៦៥១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ