ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ រងការបា.ញ់ផ្លោងយ៉ាងសន្ធាប់ពីសំណាក់យោធាថៃតាំងពីយប់រហូតដល់ព្រឹកព្រលឹម

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ៖ គិត​ចាប់ពី​ម៉ោង​១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង​៨:០០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥
ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥

-ម៉ោង ២០:១៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ផ្លោង​ចំនួន​២​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

-ម៉ោង ២១:០៣​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
បន្ថែម​ពី​នេះ​ទៀត ក្រសួងការពារជាតិ​បាន​បន្ថែម​ថា ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥

-ម៉ោង​៤:៣០​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។

-ម៉ោង ៤:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

-ចាប់ពី​ម៉ោង ៤:៣០​នាទី ដល់​ម៉ោង ៥:១៦​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​, ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។

-ម៉ោង ៥:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់ ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

-ចាប់ពី​ម៉ោង ៥:៣០​នាទី ដល់​ម៉ោង ៦:០៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ប្រមាណ​ចំនួន ២០​គ្រាប់​ចូល​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

-ម៉ោង ៥:៤៩​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​យ៉ាង​សន្ធាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។

-ម៉ោង ៥:៥០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។

-ម៉ោង ៦:០៣​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ជ្រំ​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។

-ម៉ោង ០៦:០៥​នាទី រហូត​ដល់​ម៉ោង ម៉ោង ៧:៥២​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​អម​រថពាសដែក បន្ទាប់​មក​បាន​ប្រើ​រថក្រោះ​ព្យាយាម​រុល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​បឹង​ត្រកួន​។
-​ម៉ោង ៦:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​១៥៥​ម​ម ផ្លោង ៤​គ្រាប់​ចូល ភូមិសាស្ត្រ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

-ម៉ោង ៧:០៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

ជា​ចុង​ក្រោយ ក្រសួងការពារជាតិ​បាន​បន្ត​ថា មក​ដល់​ម៉ោង​នេះ នៅ​តាម​ទីតាំង​មួយ​ចំនួន យោធា​ថៃ នៅ​តែ​បន្តសកម្មភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ ប៉ុន្តែ​កងកម្លាំង​របស់​យើង​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិត​ស្វាយ និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ