ប្រភពព័ត៌មានប៉ូលិស និងមន្ទីរពេទ្យរាយការណ៍ថា ការវាយប្រហារអត្តឃាតមួយប្រកាសទទួលខុសត្រូវដោយអង្គការរដ្ឋអ៊ិស្លាម បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៤០នាក់ កាលពីថ្ងៃទី២៩ កុម្ភៈ ក្នុងពិធីបុណ្យសពជនស៊ីអីុតម្នាក់ក្នុងខេត្តឌីយ៉ាឡាភាគខាងកើតអីុរ៉ាក់ ។
ជនអត្តឃាតនេះ បានចុចឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះនៅ MOKDADIA ចម្ងាយ៨០គីឡូម៉ែត្រភាគឦសានក្រុងបាដាដ ។ បណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខបញ្ជាក់ថា ការវាយប្រហារនេះសំដៅលើមេបញ្ជាការមូលដ្ឋាន២រូបរបស់ក្រុម HACHID CHAABI ជាសម្ព័ន្ធមិត្តរបស់ពួកជីវពលស៊ីអីុតអីុរ៉ាក់ដែលមកចូលរួមក្នុងពិធីបុណ្យសពនោះ។
ប្រភពព័ត៌មានសន្តិសុខ និងប៉ូលិសខេត្តឌីយ៉ាឡាអះអាងថា មេបញ្ជាការមូលដ្ឋាននៃក្រុមជីវពលនោះ៦នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារនេះ ហើយមនុស្ស៥៨នាក់ទៀតរងរបួស ។
កាលពីថ្ងៃទី២៨ កុម្ភៈ ការវាយប្រហារអត្តឃាតមួយទៀតប្រឆាំងពួកស៊ីអីុតអីុរ៉ាក់ប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាមដែរ បណ្តាលឱ្យមនុស្សស្លាប់៧៨នាក់ និងជាង១០០នាក់រងរបួសនៅសង្កាត់ SADR CYTY ក្រុងបាដាដ ៕
ចែករំលែកព័តមាននេះ