កងទ័ពប៉ាគីស្ថានគូសបញ្ជាក់ថា នាយទាហានម្នាក់បានត្រូវស្លាប់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រយោធាប៉ាគីស្ថានមួយគ្រឿងនៅស្រុកហារីពួរ ភាគពាយ័ព្យប្រទេស កាលពីយប់ថ្ងៃទី២៩ កុម្ភៈ ។
ក្នុងសេចក្តីប្រកាសមួយអ្នកនាំពាក្យរបស់កងទ័ពប៉ាគីស្ថានថ្លែងថា គ្រោះថ្នាក់នេះកើតមានពេលឧទ្ធម្ភាគចក្រធុន MI-17 មួយគ្រឿងរបស់កងទ័ពអាកាសប៉ាគីស្ថានធ្លាក់នៅ TARBELA ខេត្ត KHYBER PAKHTUNKHWA ភាគ ពាយ័ព្យប្រទេស ។ អ្នកនាំពាក្យយោធាបន្តថា នាយទាហានម្នាក់ វរសេនីយ៍ទោ TAUQEER បានត្រូវស្លាប់ក្នុងគ្រោះថ្នាក់នេះ ។ កងទ័ពពុំបានបញ្ជាក់ថា តើមានមនុស្សផ្សេងទៀតក្នុងឧទ្ធម្ភាគចក្រនេះ ឬក៏អត់ឡើយ ។
ឧទ្ធម្ភាគចក្រធុន MI-17 ផលិតដោយរុស្ស៊ីជួបគ្រោះថ្នាក់នេះពេលបំពេញបេសកកម្មហ្វឹកហ្វឺនជាទម្លាប់មួយ ។ មូលហេតុនៃគ្រោះថ្នាក់នៅពុំទាន់ដឹងនៅឡើយ ក៏ប៉ុន្តែយោងតាមព័ត៌៌មានមួយចំនួនថា បណ្តាលមកពីម៉ាស៊ីនខូច ៕
ចែករំលែកព័តមាននេះ