ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តព្រះសីហនុ កូវីដ ឆ្លងចូលក្នុងរោងចក្រ ទៀតហើយ!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានចេញ​លិខិត ៣​ផ្សេងទៀត សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្ម​រោងចក្រ…

ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានចេញ​លិខិត ៣​ផ្សេងទៀត សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្ម​រោងចក្រ ចំនួន ៣ គឺ​ទី​១.​រោងចក្រ អេ​ហ្វ​.​ភី​.​ហ្សេ​ត ហ្វើ​នី​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ទី​២.​រោងចក្រ ខេ​ម​បូ​ឌា​ន រ៉ូម អ៊ិន​ដាស​ស្ទ្រៀ​ល ឯ​.​ក និង​ទី​៣.​រោងចក្រ អាយ តាវ ផេ​ត សី​ប​ផ្លា​យ (​ខេ​ម​បូ​ឌា​) ឯ​.​ក​។ រោងចក្រ​កាត់ដេរ​ទាំង ៣​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង ហ្គ័​រ​ជី ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង ភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃនប់​។​

​សេចក្តីជូនដំណឹង លើកឡើងថា រោងចក្រ​ទាំង ៣​នេះ ត្រូវ​បិទ​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​តទៅ​។ មូលហេតុ ដោយសារតែ​រកឃើញ​បុគ្គលិក កម្មករ និយោជិត ដែល​បំរើ​ការងារ នៅក្នុង​រោងចក្រ​ខាងលើ មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​ជាមួយគ្នានេះ អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​តម្រូវ​ឲ្យ​នាយក​រោងចក្រ​ទាំង​៣ ដែល​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នេះ ត្រូវ​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ខេត្ត ស្វែងរក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ដល់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត យកទៅ​វិភាគ​រក​មេរោគ​កូ​វីដ​១៩ តាម​ការកំណត់​។ បន្ថែម​លើ​នោះ លោកនាយក​រោងចក្រ ត្រូវ​ផ្អាក​ចេញចូល​រោងចក្រ រង់ចាំ រហូតដល់​ការធ្វើ​វិភាគ​វត្ថុ​សំណាក ចំពោះ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​បាន​គ្រប់ៗ​គ្នា និង​មាន​លទ្ធផល​ជា​ផ្លូវការ​៕​