ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងគេងមិនបិទភ្លើង?

2 ឆ្នាំ មុន

យើងទាំងអស់គ្នាប្រហែលជាធ្លាប់គេងបើកភ្លើងកាលពីនៅក្មេងហើយ។ នៅចាំអត់? កាលនោះយើងខ្លាចខ្មោច ទើបបានគេងបើកភ្លើង។ តែអ្នកខ្លះធំហើយក៏នៅតែគេងបើកភ្លើងដែរ ដែលនេះគឺជាគ្រោះថ្នាក់មួយយ៉ាងគួរឱ្យកត់សម្គាល់ដល់សុខភាព ហើយយើងនឹងលើកយកមកនិយាយនៅថ្ងៃនេះ។ ១. ប៉ះពាល់ដល់សុខភាពបន្តពូជ ការសិក្សាមួយបានរកឃើញថា…

យើងទាំងអស់គ្នាប្រហែលជាធ្លាប់គេងបើកភ្លើងកាលពីនៅក្មេងហើយ។ នៅចាំអត់? កាលនោះយើងខ្លាចខ្មោច ទើបបានគេងបើកភ្លើង។ តែអ្នកខ្លះធំហើយក៏នៅតែគេងបើកភ្លើងដែរ ដែលនេះគឺជាគ្រោះថ្នាក់មួយយ៉ាងគួរឱ្យកត់សម្គាល់ដល់សុខភាព ហើយយើងនឹងលើកយកមកនិយាយនៅថ្ងៃនេះ។

១. ប៉ះពាល់ដល់សុខភាពបន្តពូជ

ការសិក្សាមួយបានរកឃើញថា ការចាំងនឹងពន្លឺសិប្បនិម្មិតនៅពេលយប់ អាចបង្កើនហានិភ័យនៃការគ្មានកូន។ ការពិសោធន៍ត្រូវបានធ្វើឡើងលើសត្វកណ្តុរញី។ កណ្តុរដែលដេកទាំងបើកពន្លឺភ្លើងនៅពេលយប់ មានបញ្ហាគ្មានកូន។ គេក៏បានលើកឡើងផងដែរថា នាឡិកានៅក្នុងខួរក្បាលរបស់យើង ក៏នឹងត្រូវបានរំខានដោយសារពន្លឺភ្លើងនៅពេលយប់ដែរ។ នេះគឺធ្វើឱ្យមានឥទ្ធិពលមិនល្អលើពេលវេលានៃដំណើរការបន្តពូជចំពោះស្ត្រី ជាពិសេសទៅលើការមករដូវ។​

២. អាចបង្កបញ្ហាទាក់ទងនឹងបេះដូង

មិនត្រឹមតែធ្វើឱ្យមេឡាតូនីន (អរម៉ូនធ្វើឱ្យងងុយគេង) មានការថយចុះនោះទេ គេងបើកភ្លើង ធ្វើឱ្យឡើងសម្ពាធឈាមថែមទៀតផង។ នេះមកពីការផលិតមេឡាតូនីនរបស់អ្នកត្រូវបានរារាំង ដែលជាលទ្ធផលសម្ពាធឈាមរបស់អ្នកកើនឡើង។ ការប្រែប្រួលជាប្រចាំអាចបង្កើនហានិភ័យនៃជម្ងឺបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាល។

៣. ឡើងទម្ងន់

ពន្លឺសិប្បនិម្មិតច្រើនពេកនៅពេលយប់ អាចជាមូលហេតុនៃការរំលាយអាហារយឺត។ ការសិក្សាមួយដែលបានឃ្លាំមើលស្ត្រីជាង ៤៣០០០នាក់ បានបង្ហាញថា អ្នកដែលគេងបើកទូរទស្សន៍ សម្គាល់ថាមានការឡើងទម្ងន់។ បើអ្នកមិនជឿ អ្នកអាចសាកល្បងដោយខ្លួនអ្នកបាន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ