ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់បំបៅដោះកូន ទាំងយល់ច្រលំបែបនេះទៀតទៅ!

2 ឆ្នាំ មុន

ថ្វីបើការបំបៅដោះកូនដោយទឹកដោះម្តាយ ត្រូវបានគេទទួលស្គាល់ថាជាជម្រើសដ៏ល្អក្តី មានស្រ្តីមិនតិចទេ ដែលមានការយល់ច្រលំទៅលើការបំបៅដោះកូន។ ដោយសារតែការយល់ច្រលំមួយចំនួន ធ្វើឱ្យស្រ្តីបោះបង់ចោលការបំបៅដោះកូន ហើយខ្លះទៀតបំបៅដោះកូនខុសបច្ចេកទេស។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទ្រឹស្តី៣ចំនុចពាក់ព័ន្ធនឹងការបំបៅដោះកូនដោយទឹកដោះម្តាយ ដែលមិនត្រឹមត្រូវ…

ថ្វីបើការបំបៅដោះកូនដោយទឹកដោះម្តាយ ត្រូវបានគេទទួលស្គាល់ថាជាជម្រើសដ៏ល្អក្តី មានស្រ្តីមិនតិចទេ ដែលមានការយល់ច្រលំទៅលើការបំបៅដោះកូន។ ដោយសារតែការយល់ច្រលំមួយចំនួន ធ្វើឱ្យស្រ្តីបោះបង់ចោលការបំបៅដោះកូន ហើយខ្លះទៀតបំបៅដោះកូនខុសបច្ចេកទេស។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទ្រឹស្តី៣ចំនុចពាក់ព័ន្ធនឹងការបំបៅដោះកូនដោយទឹកដោះម្តាយ ដែលមិនត្រឹមត្រូវ តែមានមនុស្សច្រើនយល់ខុសថាវាត្រូវ។

១. “ទារកគួរបំបៅរៀងរាល់ ៣ ម៉ោងម្តង”

វាមិនពិតទេ ព្រោះថាការបំបៅដោះកូនគឺអាចធ្វើបានទៅតាមតម្រូវការរបស់កូន។ ក្នុងអំឡុងសប្តាហ៍ដំបូង ស្រ្តីត្រូវបានគេណែនាំឱ្យបំបៅកូនរាល់ពេលដែលកូនឃ្លាន។ នេះដោយសារតែទារកទើបនឹងកើតតែងតែឃ្លានជានិច្ច ដោយសារក្រពះរបស់ពួកគេតូច ហើយទឹកដោះម្តាយត្រូវរំលាយបានយ៉ាងងាយស្រួល។

២. “ត្រូវរង់ចាំបន្តិចសិនទើបឱ្យបៅបន្ត ព្រោះទឹកដោះត្រូវការពេលផលិត”

វាមិនត្រឹមត្រូវទេ ព្រោះថាទឹកដោះកាន់តែចេញច្រើន នៅពេលដែលបៅកាន់តែច្រើន។ វិធីល្អបំផុតដើម្បីផលិតទឹកដោះម្តាយ គឺបំបៅកូនដោយទឹកដោះឱ្យបានទៀងទាត់។ សុដន់ផលិតទឹកដោះ ដើម្បីឆ្លើយតបទៅនឹងការបៅរបស់ទារក ហើយបើទារកបៅកាន់តែច្រើន។

៣. “ត្រូវផឹកទឹកដោះគោ ដើម្បីឱ្យម្តាយមានទឹកដោះច្រើន”

វាមិនត្រូវទេ ដោយសារតែដើម្បីផលិតទឹកដោះឱ្យបានច្រើន អ្នកត្រូវញ៉ាំអាហារដែលមានសុខភាពល្អ។​ ដើម្បីទទួលបានថាមពលនិងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ សម្រាប់ផលិតទឹកដោះ ម្តាយត្រូវញ៉ាំច្រើនជាងធម្មតាបន្តិច (ចន្លោះពី ៣៣០ ទៅ ៤០០ កាឡូរីបន្ថែមក្នុងមួយថ្ងៃ) ដែលមកពីរបបអាហារចម្រុះនិងប្រូតេអ៊ីនបានមកពីបន្លែត្រីសាច់។ ការទទួលទានតែទឹកដោះគោនោះ គឺមិនគ្រប់គ្រាន់ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ