ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ស្អាតដូចនារីជប៉ុន កុំចាក់ទឹកអង្ករចោល ក្រោយលាងអង្កររួច!

2 ឆ្នាំ មុន

ស្ត្រីជនជាតិជប៉ុន ត្រូវបានគេទទួលស្គាល់ថាមានស្បែកមុខស្រស់ថ្លាក្មេងជាងវ័យ និង មិនងាយចាស់នោះទេ។ បើទោះបីជាបច្ចេកវិទ្យាជប៉ុនដើរលឿនយ៉ាងណាក៏ដោយ ក៏ស្ត្រីជនជាតិជប៉ុននៅតែប្រើវិធីថែរក្សាសម្រស់មួយដែលមានអាយុកាលរាប់សតវត្សរ៍ ដើម្បីធ្វើឱ្យពួកគេមើលទៅក្មេងជាងវ័យ។ វិធីមួយក្នុងចំណោមវិធីទាំងនោះ គឺការប្រើប្រាស់ទឹកអង្ករ ដែលសល់ពីការលាងអង្ករដាំបាយ។…

ស្ត្រីជនជាតិជប៉ុន ត្រូវបានគេទទួលស្គាល់ថាមានស្បែកមុខស្រស់ថ្លាក្មេងជាងវ័យ និង មិនងាយចាស់នោះទេ។ បើទោះបីជាបច្ចេកវិទ្យាជប៉ុនដើរលឿនយ៉ាងណាក៏ដោយ ក៏ស្ត្រីជនជាតិជប៉ុននៅតែប្រើវិធីថែរក្សាសម្រស់មួយដែលមានអាយុកាលរាប់សតវត្សរ៍ ដើម្បីធ្វើឱ្យពួកគេមើលទៅក្មេងជាងវ័យ។ វិធីមួយក្នុងចំណោមវិធីទាំងនោះ គឺការប្រើប្រាស់ទឹកអង្ករ ដែលសល់ពីការលាងអង្ករដាំបាយ។ តើការយកទឹកអង្ករលាបមុខ ផ្តល់អត្ថប្រយោជន៍ដល់ស្បែកមុខយ៉ាងដូចម្តេចខ្លះ?

១. ការពារភាពចាស់នៃស្បែក

ការប្រើទឹកអង្ករជាសារធាតុលាងមុខ អាចជួយអ្នកទប់ស្កាត់ស្នាមជ្រួញ។ ទឹកអង្ករ ជួយបង្កើនការផលិតកូឡាជែននៅក្នុងស្បែករបស់អ្នក និងជួយឱ្យស្បែកនៅក្មេងជាងវ័យ។ ទឹកអង្ករក៏សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាសារធាតុដ៏មានឥទ្ធិពលប្រឆាំងនឹងភាពជ្រីវជ្រួញមុនអាយុ។

២. ដើរតួជាឡេការពារកំដៅថ្ងៃធម្មជាតិ

ទឹកអង្ករមានឥទ្ធិពលត្រជាក់ធម្មជាតិ ហើយការលាបវាលើស្បែករបស់អ្នក អាចជួយបំបាត់ការរលាកដោយសារកម្តៅថ្ងៃ។ ធាតុដែលរកឃើញនៅក្នុងអង្ករត្រូវបានបង្ហាញឱ្យឃើញថា អាចការពារស្បែកពីការបំផ្លាញដោយសារកម្តៅព្រះអាទិត្យ។ ការត្រូវពន្លឺព្រះអាទិត្យគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុត ដែលធ្វើឱ្យស្បែកខូច ហើយការប្រើប្រាស់ទឹកអង្ករគឺជាមធ្យោបាយងាយស្រួលនិងមានតំលៃសមរម្យ ដើម្បីការពារមុខរបស់អ្នក។

៣. ជួយកាត់បន្ថយស្នាមអុចខ្មៅ

បើទោះបីជាស្នាមអុចខ្មៅមិនប៉ះពាល់ដល់ជីវិត តែវារំខានភាពស្រស់ស្អាតរបស់ស្រ្តី។ ស្រ្តីជនជាតិជប៉ុនប្រើប្រាស់ទឹកអង្ករមកលាបលើស្បែកមុខ ដើម្បីកាត់បន្ថយការផលិតសារធាតុពណ៌លើស្បែក ដែលជាហេតុធ្វើឱ្យកាត់បន្ថយស្នាមអុចខ្មៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ