ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤០​ឆ្នាំ​ក្រោយ​ប៉ង​សម្លា.ប់​ប្រធានាធិបតី​ ​ឃាត.ករ​នឹង​ដោះ​លែង​ឆាប់​ៗ

2 ឆ្នាំ មុន

បុរស​ឈ្មោះ​ JOHN HINCKLEY JR ជា​អ្នក​ប៉ង​សម្លា.ប់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​រ៉ូ​ណា​ល់​រី​ហ្គេ​ន​ កាលពី​ឆ្នាំ​១៩៨១ ដើម្បី​ធ្វើ​​ឲ្យ​តារាភាពយន្ត​នាង

សហរដ្ឋអាមេរិក ៖ បុរស​ឈ្មោះ​ JOHN HINCKLEY JR ជា​អ្នក​ប៉ង​សម្លា.ប់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​រ៉ូ​ណា​ល់​រី​ហ្គេ​ន​ កាលពី​ឆ្នាំ​១៩៨១ ដើម្បី​ធ្វើ​​ឲ្យ​តារាភាពយន្ត​នាង​ JODIE FOSTER ​មានការ​រំភើប​នោះ នឹង​អាច​ទទួល​បានការ​ដោះ​លែង​ទាំងស្រុង នា​ខែកក្កដា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

យោង​តាម​ឯកសារ​តុលាការ​នានា​ថា ចៅក្រម​សហព័ន្ធ​មួយ​រូប កាលពី​ថ្ងៃ​ទី​២៧​កញ្ញា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ រវាង​​​ក្រសួងយុត្តិធម៌ និង​ HINCKLEY JR ដែល​ធ្លាប់​ទទួល​បាន ការ​ដោះ​លែង​ឲ្យ​ចេញពី​មន្ទីរពេទ្យ​សរសៃប្រសាទ​មួយ​កាលពី​ឆ្នាំ​២០១៦ ក្រោយ​ជាប់​ឃុំឃាំង​នៅ​ទីនោះ​អស់​ពេល​ជាង​៣០​ឆ្នាំ​។

ចៅក្រម​លោក PAUL FRIEDMAN គូសបញ្ជាក់​ថា បណ្ដា​បែបបទ​ត្រួត​ពិ​​និត្យ​តុលាការ​ដូច​ជា​ការ​រិ​ត​ត្បិត​ក្នុង​ការ​ដើរហើរ​ ឬ​ត្រូវ​មក​កាន់​មន្ទីរពេទ្យ​ជាដើម នឹង​ត្រូវ​លុប​ចោល​ទាំងស្រុង ក្នុង​រយៈពេល​៩​ខែ​ទៀត ក្នុង​លក្ខខណ្ឌ​ដែល​ជន​នេះ​គោរព​បែបបទ​ទាំងនោះ ហើយ​ស្មា​រតី​របស់​គេ​នៅ​តែ​មាន​ប្រក្រតី​ភាព​។ ចៅក្រម​រួប​នោះ​បន្ត​ថា ប្រសិនបើ​គេ​មិន​ប៉ុនប៉ង​សម្លា.ប់​ប្រធានាធិបតី​មួយ​រូប នោះ​គេ​ផ្ដល់​សេរីភាព​ទាំងស្រុង​ដល់​គេ​តាំងពី​យូរ​មក​ហើយ​។

ចំណែក​មូលនិធិ​ប្រធានាធិបតី​រ៉ូ​ណា​ល់​រី​ហ្គេ​ន ក្នុង​សេចក្ដី​ប្រកាស​មួយ​មាន​ប្រតិកម្ម​ថា ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ចៅក្រម​រូប​នោះ យើង​គិត​ថា JOHN HINCKLEY​ នៅ​តែ​ជា​ការ​គំរា.មកំហែង​សម្រាប់​អ្នក​ដទៃ ហើយ​យើង​ប្រឆាំង​ម៉ឺ​ង​ម៉ាត់​ការ​ដោះ​លែង​ជន​នោះ​។

JOHN HINCKLEY JR ដែល​ពេល​នេះ​គេ​មាន​អាយុ​៦៦​ឆ្នាំ បាន​បាញ់​លើ​ប្រធានាធិបតី​អា​មេ​រិ​ក ពេល​ចេញពី​សណ្ឋាគារ ​HILTON ក្រុង​វ៉ា​ស៊ិន​តោន កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​១៩៨១​។ រូបគេ​និយាយ​ថា​ចង់​ធ្វើ​ឲ្យ​តារាភាពយន្ត​នាង​ JODIE FOSTER ដែល​គេ​ឃើញ​ក្នុង​ខ្សែភាពយន្ត​រឿង​អ្នក​បើក​តាក់​ស៊ី (TAXI DRIVER)​ រំភើបចិត្ត​។ រូបគេ​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទឧក្រិដ្ឋ​គ្មាន​ការ​ទទួលខុសត្រូវ​។

ពេល​បាញ់ប្រហារ​គ្រាប់កាំភ្លើង​១​គ្រាប់​របស់​គេ បាន​ទម្លុះ​រថយន្ត​លី​ម៉ូ​ហ្ស៊ីន​ពាស​ដែក​របស់​ប្រធានាធិបតី ហើយ​ត្រូវ​លោក​រី​ហ្គេ​ន​ចំ​ដើមទ្រូង​ក្បែរ​បេះដូង​លោក​។ មនុស្ស​៣​នាក់​ទៀត​រង​របួស​ក្នុង​នោះ មាន​លោក ​JAMES BRADY ដែល​កាលនោះ​ជា​អ្នកនាំពាក្យ​សេត​វិមាន ដោយ​រូប​លោក​មក​ទល់​ពេល​នេះ​ស្ថិត​ក្នុង​ភាព​ពិការ​មួយ​ផ្នែក​និង​មាន​បញ្ហា​សុខភាព​ដទៃ​ៗ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ