ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃកប់ពពក ! រថយន្ត Ferrari ផលិត​ឆ្នាំ​ ១៩៦៣ ​ប្រណាំង​ឈ្នះ​ពាន ៩ ​ឆ្នាំជាប់​​គ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឡាន​មួយ​គ្រឿង​នេះ​បាន​ជាប់​លំដាប់​លក់​ថ្លៃ​បំផុត ជាមួយនឹង​កំណត់​ត្រា​ការ​ប្រណាំង​ឈ្នះ​ពាន ៩ ​ឆ្នាំ ជាប់​ៗ​គ្នា បាន​ប្រែក្លាយ​វា​ជា​រថយន្ត​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក បើ​ទោះបី​រថយន្ត​នេះ​ត្រូវ​បាន​គេ​ផលិត​មក​រាប់​សិប​ឆ្នាំ​ហើយ​ក្តី​ ។…

រាជធានីភ្នំពេញ ៖ ឡាន​មួយ​គ្រឿង​នេះ​បាន​ជាប់​លំដាប់​លក់​ថ្លៃ​បំផុត ជាមួយនឹង​កំណត់​ត្រា​ការ​ប្រណាំង​ឈ្នះ​ពាន ៩ ​ឆ្នាំ ជាប់​ៗ​គ្នា បាន​ប្រែក្លាយ​វា​ជា​រថយន្ត​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក បើ​ទោះបី​រថយន្ត​នេះ​ត្រូវ​បាន​គេ​ផលិត​មក​រាប់​សិប​ឆ្នាំ​ហើយ​ក្តី​ ។ នៅ​ឆ្នាំ ១៩៦៤ រថយន្ត Ferrari 250 GTO បាន​ឈ្នះ​ពានរង្វាន់ Tour de France Automobile ដែល​ជា​ការ​កម្មវិធី​ប្រណាំង​រថយន្ត ហើយ​វា​បាន​ឈ្នះ​ការ​ប្រកួត​ជាប់​ៗគ្នាក្នុង​រយៈពេល ​៩ ឆ្នាំ ផង​ដែរ ដែល​ធ្វើ​ឱ្យ​ Ferrari 250 GTO នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ។ រថយន្ត​ប្រណាំង Ferrari 250 GTO ផលិត​ឡើង​មាន​តែ ៣៦ គ្រឿង​ប៉ុណ្ណោះ ដែល​បាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៩៦២ និង ១៩៦៣ ។

Ferrari 250 GTO ​តម្លៃ ៧០ ​លានដុល្លារ​អា​មេ​រិ​ក

Ferrari 250 GTO មាន​តម្លៃ ៧០ ​លានដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយអ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​វា​មិន​ត្រឹមតែ​បាន​ឈ្នះ​ការ​ប្រណាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Tour de France នោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ទម្លាក់​តំណែង​រថយន្ត​ប្រណាំង​ដែល​មានឈ្មោះ​ថា Le Mans ផង​ដែរ ​។

វា​ពិតជា​អស្ចារ្យ ជាមួយនឹង​ល្បឿន​អតិបរមា ១៧៤ ម៉ា​យល៍ក្នុង​មួយ​ម៉ោង ។ វា​អាច​នឹង​មិន​មាន​ល្បឿន​លឿន​ដូច​រថយន្ត​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ តែ​ទោះ​យ៉ាងណា​នៅ​ទសវត្សរ៍​ទី ៦០ នោះ​វា​គឺជា​រថយន្ត​ដែល​លឿន​ជាងគេ​បំផុត នៅ​លើ​ពិភពលោក​ ​។ បើ​ទោះបីជា​រហូតយមកដល់បច្ចុប្បន្ន​នេះមាន​រយៈពេល​រាប់​សិប​ឆ្នាំ​ក្តី ក៏​វា​នៅ​តែ​ជា​រថយន្ត​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​គ្រប់ពេលវេលា​​ ៕ ប្រភព ៖ luxe.digital

អត្ថបទសរសេរ ដោយ