ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​លួច​ស្លាក​រថយន្ត និង​ទទួលផល​ចោរ​កម្ម​៦​នាក់​យក​មក​កោរ​ត្រងោល

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញ​ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ខណ្ឌដូនពេញ ខណ្ឌ​បឹង​កេងកង ខណ្ឌចំការមន និង​អ្នក​ទទួលផល​ចោរកម្ម​សរុប​ចំនួន​

រាជធានី​ភ្នំពេញ ៖ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញ​ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​​នៅ​ខណ្ឌដូនពេញ ខណ្ឌ​បឹង​កេងកង ខណ្ឌចំការមន និង​អ្នក​ទទួលផល​ចោរកម្ម​សរុប​ចំនួន​៦​នាក់ ដែល​បង្ក្រាប​បានជា​បន្ត​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី ២៥ និង​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មកនេះ ហើយ​ក៏​បាន​នាំ​យក​មក​កោរ​ត្រងោល មុន​នឹង​បញ្ជូន​ទៅ​តុលាការ និង​ដកហូត​បាន​ស្លាក​លេខ​ចំនួន​៤​បន្ទះ​ផង​ដែរ​។

លោក​វរសេនីយ៍ទោ អ៊ឹម ផល្គុន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​អភិបាល​ខណ្ឌ និង​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ចង្អុលបង្ហាញ​អោយ​ខ្ញុំបាទ ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់​ជា​បន្ត​បន្តបន្ទាប់។

លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​បន្ត​ថា ដោយ​កាល​ថ្ងៃ​ទី​២៥ កម្លាំង​របស់​លោក​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ជា​ចោរលួច​ស្លាក​លេខ​រថយន្ត​ចំនួន​៣​នាក់ ក្នុង​នោះ​មាន ទី​១-​ឈ្មោះ ផុ​ន ម៉ូ​លី​ស៊ី​ន អាយុ​១៩​ឆ្នាំ ទី​២- ឈ្មោះ ភិ​រិ​ន វ​ណ្ណា អាយុ​១៩​ឆ្នាំ និង​ទី​៣- ឈ្មោះ ជា ឡេ​ង អាយុ ២៨​ឆ្នាំ ។ លុះដល់​ថ្ងៃ​ទី​២៧ កម្លាំង​របស់​លោក​ក៏​បាន​បន្ត​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សំ​គំនិត​ចំនួន​២​នាក់​ទៀត មាន​ទី​១- ឈ្មោះ សៅ ភ័ក្ត្រ អាយុ​៣៣​ឆ្នាំ និង​ទី​២-​ឈ្មោះ លាន ជីវី អាយុ​២៥​ឆ្នាំ និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ទៀត​ដែល​មានឈ្មោះ អ៊ឹ​ង តិច​គី​ម អាយុ​៣០​ឆ្នាំ (​មនុស្ស​ស្រី​ធ្វើ​ប្រុស​) ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។

លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​បន្ត​ទៀត​ថា ក្រៅពី​ការ​ចាប់​ឃាត់ខ្លួន​បាន​ហើយ ក្រុម​ជនសង្ស័យ​ជា​ចោរលួច​ស្លាក​លេខ​រថយន្ត និង​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ទាំ ៦​នាក់​ខាងលើ​នេះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​ស្លាក​លេខ​រថយន្ត​ចំនួន​៤​សន្លឹក ក្នុង​នោះ​មាន​ស្លាក​លេខ​ភ្នំពេញ ២AS-០៨៥៦ ពីរ​សន្លឹក និង​ស្លាក​លេខ​ភ្នំពេញ ២AP-២៨៩៥ ពីរ​សន្លឹក រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​ផង​ដែរ​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀង​ថា បុរស​៣​នាក់​ខាងលើ ពួក​គាត់​ជា​មុខសញ្ញា​គាស់ និង​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម​នៅ​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​ខណ្ឌដូនពេញ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌចំការមន នេះ​បើ​យោង​តាម​ការ​ឆ្លើយ​សារ​ភាព ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​អ្នក​ផ្សំ​គំនិត និង​អ្នក​ទទួលផល​ចោរកម្ម​នេះ​។

ចំពោះ​ស្លាក​លេខ​រថយន្ត​ដែល​យើង​ដក​ហូ​ន​បាន​នេះ គឺ​មាន​ម្ចាស់ ដោយ​ករណី​ទី​១ បាន​ដាក់​ពាក្យបណ្តឹង​នៅ​សង្កាត់​បឹង​រាំង និង​ករណី​ទី​២ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ដែល​នៅ​យប់​ថ្ងៃ​ទី​២៥ កន្លង​មក ត្រូវ​បាន​ជនសង្ស័យ​ដោយ​មាន​កង់​បី​ឥណ្ឌា​ជា​មធ្យោបាយ​ជិះ ដើរ​ធ្វើ​សកម្មភាព​លួច ហើយ​ក៏​និង​ប្រគល់​ស្លាក​លេខ​ទៅ​ដល់​ម្ចាស់​រថយន្ត​វិញ​ផង​ដែរ​។

ក្រុម​ជនសង្ស័យ​ទាំងនេះ ពួក​គេ​តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ទូទៅ ជា​ចោរហារយ​ដែល​លួច​ភាគច្រើន គឺ​ស្លាក​លេខ​រថយន្ត​តែ​ម្តង ។ ហើយ​ជនសង្ស័យ​ទាំងនេះ ក៏​ត្រូវ​បាន​ធ្វើការ​កោ​ត្រងោល​ពួក​គេ​ជា​មុន ទើប​បញ្ជូន​ទៅ​កាន់​តុលាការ​នា​រសៀល​នេះ​បន្ត​ទៀត​ផង​ដែរ​។

ជា​ចុង​ក្រោយ លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ទាំងអស់ សូម​មេត្តា​ចត ឬ​ទុក​ដាក់​រថយន្ត​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ បើ​អាច​សូម​ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ងាយស្រួល​ទៅ​ដល់​កម្លាំង​របស់​លោក​ធ្វើការ ឬ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ