ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​២​នាក់​ជួប​ក្រុម​ដៃ​ស្អិត​ឆ្មក់តាមផ្លូវ​ធ្វើ​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​ផ្អើល​ផ្លូវជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

នារី​រូប​ស្រស់​២​នាក់ ត្រូវជា​មិត្តភក្តិ​នឹង​គ្នា បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ក្នុង​គោលបំណង​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​តាម​ផ្លូវ លុះ​ធ្វើ​ដំណើរ​សុខ​ៗ ក៏​ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​រូប​ស្រស់​២​នាក់ ត្រូវជា​មិត្តភក្តិ​នឹង​គ្នា បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ក្នុង​គោលបំណង​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ជាមួយ​មិត្ត​ភ័ក្តិ​ ខណៈកំពុងតែធ្វើនៅ​តាមដង​ផ្លូវ​សុខ​ៗ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ចោរ​ដៃ​ស្អិត​មួយ​ក្រុម​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មក​អែប​នឹង​ម៉ូតូ​កង់​បី រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​នារី​រង​គ្រោះ​បាន​សម្រេច ក៏​ធ្វើ​អោយ​ម៉ូតូ​កង់​បី​ក្រឡាប់​ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច បណ្តាល​ឱ្យ​ដួល​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ ក៏​បាន​ធ្វើ​ឱ្យ​នារី​រង​គ្រោះ និង​អ្នក​បើក​ម៉ូតូ​កង់​បី របួស​រលាត់​ដៃជើង ចំណែក​យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​សុ​គី​និ​ច​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​រាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៤ កែង​នឹង​ផ្លូវ​៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នារី​រង​គ្រោះ​ខាងលើ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ចំពោះ​សម្ភារៈ​ដែល​បាន​បាត់បង់​នោះ រួម​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក i phone 11pro Max ពណ៌​ទឹកប្រាក់ និង កាត​ចាក់​វ៉ា​ក់​សាំ​កូ​ង​វី​ដ​១៩ មួយ​សន្លឹក​ផង​ដែរ ។
តាម​ប្រភព​ពី​នារី​រង​គ្រោះ​ផ្ទាល់ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​នាង​និង​មិត្ត​ភ័ក្ដិ បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​ចេញពី​ផ្លូវ​១០២ សង្កាត់​ផ្សារ​កណ្តាល​១ ក្នុង​គោលបំណង​ទៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ញ៉ាំ​អាហារ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ គាត់​បាន​លើកយក​ទូរស័ព្ទ​មក​ចុច​លេង និង​កាន់​យ៉ាង​ជាប់​អង្គុយ​នៅ​ក្នុង​ម៉ូតូ​កង់​បី​យ៉ាង​ប្រុង​ប្រយ័ត្ន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ហើយ​ក៏​បាន​ជិះ​មក​អែប​ខាងស្តាំ​ម៉ូតូ​កង់​បី រួច​ជនសង្ស័យ​ដែល​អង្គុយ​នៅ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ​បាន​សម្រេច ដោយ​ឃើញ​ដូច្នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​បាន​ងាក​ចង្កូត​គេច​ភ្លាម​ៗ បណ្តាល​អោយ​ម៉ូតូ​កង់​បី ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង​តែ​ម្តង ហើយ​ពេល​នោះ​ក៏​ទៅ​ត្រូវ​យុវជន​២​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1IN-8491 ប៉ុន្តែ​មិន​ច្បាស់​ថា តើ​ជិះ​មក​ខាង​ណា​នោះ​ទេ? បណ្តាល​អោយ​ដួល​ម៉ូតូ​រង​របួសស្រាល ។ ចំណែក​នារី​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ និង​អ្នក​បើក​ម៉ូតូ​កង់​បី របួស​រលាត់​ដៃជើង និង​នារី​ម្នាក់​ទៀត​ជា​មិត្តភក្តិ​ពុំ​មាន​រង​របួស​នោះ​ទេ ។

បន្ទាប់​ពី​កើតហេតុ នារី​រង​គ្រោះ​បាន​ឡើង​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ទៅ​ព្យាបាល​របួស រង់ចាំ​ស្អែក​ព្រឹក​ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង ចំណែក​យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​កង់​បី​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​នាំ​ទៅ​បំភ្លឺ និង​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​រាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ