ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ២០ម៉ឺនដូស ដល់ប្រទេសឡាវ

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្តល់ជូន​រដ្ឋាភិបាល​ឡាវ នូវ​អំណោយ​ថ្នាំ​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន ២​សែន​ដូ​ស ក្នុង​ស្មារតី​សាមគ្គីភាព និង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​បងប្អូន​ទាំងពីរ និង​ដើម្បី​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​សាហាវ​កូ​វីដ​១៩​។…

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្តល់ជូន​រដ្ឋាភិបាល​ឡាវ នូវ​អំណោយ​ថ្នាំ​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន ២​សែន​ដូ​ស ក្នុង​ស្មារតី​សាមគ្គីភាព និង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​បងប្អូន​ទាំងពីរ និង​ដើម្បី​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​សាហាវ​កូ​វីដ​១៩​។ អំណោយ​វ៉ាក់សាំង​នេះ នឹងត្រូវ​បញ្ជូន​ទៅដល់​ច្រកទ្វារព្រំដែន​ត្រពាំង​ក្រៀល ក្នុង​ខេត្តស្ទឹងត្រែង​-​ណុង​ណុ​ក​ខៀន នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ ក្នុង​លិខិត ផ្ញើជូន​លោក ផាន់​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​។ ការប្រកាស​ពី​ជំនួយ​ថ្នាំ​វ៉ាក់សាំង ដល់​ប្រទេស​ឡាវ​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​សម្តេច ជួបប្រជុំ​ជាមួយ​លោក ថង​លួ​ន ស៊ី​ណូ​លី​ត អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​តទល់​ត្រីភាគី​រវាង​មេដឹកនាំ​គណបក្ស​ដឹកនាំ​ប្រទេស​កម្ពុជា វៀតណាម ឡាវ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ថ្នាំ​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ចំនួន ៣​លាន​ដូ​ស​ទៀត ក៏​នឹងត្រូវ​ដឹកជញ្ជូន​តាម​យន្តហោះ ពិសេស​ពី​ប្រទេស​ចិន មកដល់​កម្ពុជា​ផងដែរ​។ វ៉ាក់សាំង​ទាំងនេះ ជា​ការបញ្ជាទិញ​របស់​កម្ពុជា​ពី​ក្រុមហ៊ុន​ចិន​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា បានផ្ដល់​ជំនួយ​ជា​ម៉ាស់​ចំនួន ២​លាន ១​សែន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ផ្សេងទៀត ជូន​ដល់​ប្រទេស​ឡាវ ដើម្បីឱ្យ​ប្រទេសជិតខាង​កម្ពុ​ជាមួយនេះ យកទៅ​ប្រើប្រាស់ សម្រាប់​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពី​ឡាវ កម្ពុជា​ក៏បានផ្តល់​ម៉ាស បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត រួមទាំង​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ ដល់​ប្រទេស​ជា​មិត្ត​ច្រើន​ទៀត ដូចជា ភូមា ទី​ម័​រ​ខាងកើត ប្រទេស​នេ​ប៉ាល់ និង​ប្រទេស​វៀតណាម ជាដើម​៕​