ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា ៣ យ៉ាងធ្វើឱ្យមានក្លិនមិនល្អនៅថ្ងាសប្រដាប់ភេទស្ត្រី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាធម្មតាតំបន់ទ្វារមាសរបស់ស្រ្តី ជាពិសេសនៅលើថ្ងាសខាងក្រោម (លើប្រដាប់បន្តពូជ) តែមានក្លិនម្យ៉ាង ដែលមិនក្រអូប ហើយក៏មិនស្អុយដែរ ដោយសារតែកម្រិតអាស៊ីដរបស់វា ។…

រាជធានីភ្នំពេញ ៖ ជាធម្មតាតំបន់ទ្វារមាសរបស់ស្រ្តី ជាពិសេសនៅលើថ្ងាសខាងក្រោម (លើប្រដាប់បន្តពូជ) តែមានក្លិនម្យ៉ាង ដែលមិនក្រអូប ហើយក៏មិនស្អុយដែរ ដោយសារតែកម្រិតអាស៊ីដរបស់វា ។ តែប្រសិនបើមានក្លិនស្អុយ វាអាចជាសញ្ញាបង្ហាញថា ​មានភាពមិនប្រក្រតីហើយក្រៅពីការបង្ករោគ ក៏មានកត្តាផ្សេងៗទៀតផងដែរ ។

. បែកញើស ៖ ដូចយើងបានដឹងស្រាប់ហើយថា ញើសមានរសជាតិប្រៃ ដោយសារតែវាមានផ្ទុកអំបិល ។ ក្រៅពីអំបិលក៏វាមានសារធាតុប្រូតេអ៊ីន ដែលចេញពីក្រពេញអាប៉ូគ្រីនផងដែរ ។ នៅតំបន់ទ្វារមាសសម្បូរក្រពេញអាប៉ូគ្រីន ដែលក្រពេញនេះបញ្ចេញនូវសារធាតុប្រូតេអ៊ីនតាមញើស ដែលធ្វើឱ្យញើសមានក្លិនមិនល្អ ។ ម្យ៉ាងវិញទៀត ប្រូតេអ៊ីនដែលចេញពីក្រពេញនេះ ជាចំណីឆ្ងាញ់សម្រាប់បាក់តេរី ដែលបង្កទៅជាក្លិន ។ ប្រសិនបើបែកញើសនៅតំបន់ទ្វារមាស មិនបានលាងសម្អាត វានឹងធ្វើឱ្យតំបន់នេះមានក្លិនមិនល្អ ។

. របបអាហារ ៖ អាហារខ្លះអាចនាំឱ្យមានក្លិននៅតំបន់ទ្វារមាស ដែលរួមមានខ្ទឹមស ខ្ទឹមបារាំង គ្រឿងទេស និងកាហ្វេ ។ ទន្ទឹមនឹងនេះ ការទទួលទានអាហារមួយចំនួនទៀត អាចជួយដោះស្រាយបញ្ហានេះបាន ដែលអាហារទាំងនោះរួមមាន ៖ ម្នាស់ គីវី ប៊្លូបឺរី ស្ត្របឺរី​ ស្វាយ តែបៃតង និងត្រសក់ ។

៣. អនាម័យមិនបានល្អ ៖ គួរឱ្យអស់សំណើចណាស់ ដែលមានស្ត្រីខ្លះមិនផ្លាស់ប្តូរខោទ្រនាប់របស់ខ្លួនជាប្រចាំ ។ ពេលខ្លះអ្នកត្រូវផ្លាស់ប្តូរខោទ្រនាប់ លើសពីម្តងក្នុងមួយថ្ងៃ ដោយសារតែពេលខ្លះអ្នកត្រូវធ្វើលំហាត់ប្រាណបែកញើស ។ លើសពីនេះទៅទៀត ការលាងសម្អាតក៏ជារឿងសំខាន់ដែរ ដោយសារតែស្រ្តីមួយចំនួនមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវ ។ ការលាងសម្អាតតម្រូវឱ្យប្រើប្រាស់ទឹកអនាម័យដែលមានកម្រិត pH ត្រូវជាមួយនឹងទ្វារមាស ដើម្បីទទួលបានប្រសិទ្ធភាពគួរជាទីគាប់ចិត្ត ជាមួយនឹងក្លិនប្រហើរនៅតំបន់ទ្វារមាស ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕