ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ធ្វើ​ត្រាប់​៖ លោក​ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សម្លា.ប់​នារី​គណនេយ្យ យក​លុយ​ជិត​១០​លាន​រៀល

2 ខែ មុន

ខេត្តព្រៃវែង ៖ ករណី​សំណុំរឿង​ឃាតកម្ម​ស​ម្លា​.​ប់​ស្ត្រី​ជា​ប្រធាន​គណនេយ្យ​ម្នាក់ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ២០២១​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​នាំ​ខ្លួន​ជនសង្ស័យ យក​ទៅកន្លែងកើតហេតុ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ…

ខេត្តព្រៃវែង ៖ ករណី​សំណុំរឿង​ឃាតកម្ម​ស​ម្លា​.​ប់​ស្ត្រី​ជា​ប្រធាន​គណនេយ្យ​ម្នាក់ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ២០២១​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​នាំ​ខ្លួន​ជនសង្ស័យ យក​ទៅកន្លែងកើតហេតុ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​ធ្វើ​ត្រាប់​នៃ​កា​រស​ម្លា​.​ប់​នារី​រង​គ្រោះ​ឡើង​វិញ ទុកធ្វើជា​ភស្តុ​តាង ។

ស្ត្រី​ម្នាក់​ដែល​ជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​ធ្វើការ នៅ​ក្នុង​អគារ​គ្រឹះស្ថាន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា ២០២១ ដោយនៅ​លើ​ដងខ្លួន​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ។

«នៅ​ទីបំផុតនោះ សំណុំរឿង​ឃាតកម្ម​សម្លា.ប់​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​លាតត្រដាង​ហើយ»

ស្ត្រី​រង​គ្រោះ​មានឈ្មោះ មុំ ចិន្តា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង និង​មានមុខរ​បរជា​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ។ ចំណែកឯ ជនសង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា ជា​ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ ស្រុក​ស្វាយ​អ​ន្ទ​រ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ គឺជា​ថ្ងៃអាទិត្យ ដែល​ធម្មតា​គ្មាន​មនុស្ស​ធ្វើការ​ទេ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃនេះ មាន​បុគ្គលិក​ចូល​មក​ប្រចាំការ (​វេន​យប់​) ហើយ​បាន​ចូល​ទៅ​ខាងក្នុង​ពិនិត្យ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់ម្នាក់​ឯង នៅ​ក្នុង​បន្ទប់ទឹក​ធ្វើការ​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ស្លា​.​ប់​តាំងពី​ពេល​ណា និង​អ្នក​ណា​ជា​អ្នក​ស​ម្លា​.​ប់​នោះ​ទេ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​ដដែល​នេះ បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួនប្រាណ​សព គឺ​ឃើញ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ទាំង​នៅ​លើ​ដៃជើង ខ្លួនប្រាណ ពិសេស​គឺ​នៅ​លើ​គល់​ក គឺ​មាន​ស្នាម​ជាំ​ពេញ​តែ​ម្ដង ដែល​នេះ​សបញ្ជាក់​ថា មុន​ពេល​ស្លា​.​ប់​ជន​រង​គ្រោះ​ត្រូវ​បាន​ជនល្មើស​ធ្វើ​ទារុណកម្ម ចងវាយ​និង​ច្របាច់ក​ខ្លាំង ទើប​បណ្ដាល​ឱ្យ​ស្លា​.​ប់​ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា តាម​ការ​ស្តាប់​ចម្លើយ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ថា ប្រធាន​របស់​នាង ឈ្មោះ យ៉ុ​ម ច​ន្ថា ( ប្រធាន​សាខា ) បាន​ហៅ​នាង​ទៅ​ប្រជុំ​តែ​២​នាក់​នៅ​កន្លែងធ្វើការ មិនដឹង​មានរឿង​អ្វី​នោះ​ទេ និយាយ​រួច​ក៏​ចេញ​ទៅ​បាត់ រហូត​ដល់​ល្ងាច​ស្រាប់តែ​ទទួល​បាន​ដំណឹង​ថា កូនស្រី​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

យោង​តាម​ចម្លើយ​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​ក៏​តាម​ស្រាវជ្រាវ​រហូត​ទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ហើយ​ត្រូវ​បាន​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ទើប​សមត្ថកិច្ច​បន្ត​តាម​ទៅ​ដល់​មន្ទីរពេទ្យ និង​ដាក់​កម្លាំង​ការពារ​មិន​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្ល​ន រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រុម​គ្រូពេទ្យ​ប្រគល់​ឯកសារ និង​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នា​រសៀល​ថ្ងៃ​ទី ២៧ កញ្ញា នេះ​ថា ក្រោយ​ពី​ត្រូវ​បាន​ចាប់ខ្លួន និង​តាម​រយៈ​ការ​សួរ​ចម្លើយ​អស់​រយៈពេល​មួយ​ព្រឹក ជនសង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា ( ប្រធាន​សាខា ) បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ស​ម្លា​.​ប់​នារី​រង​គ្រោះ​មែន ដោយសារ​តែ​ចង់​បំបិទមាត់ កុំឱ្យ​នាង​ប្តឹង​ទៅ​សមត្ថកិច្ច​» ។

លោកស្នងការ​រង ពៅ ជីវី បាន​បន្ថែម​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ រូបគេ​បាន​រៀបចំ​ផែនការ​ទុកជា​មុន ដោយ​ឲ្យ​បុគ្គលិក​ទាំងអស់ នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត នៅ​ខេត្តកំពង់ចាម បន្ទាប់​មក​ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ទៅ​កន្លែងធ្វើការ រួច​បង្ខំ​អោយ​នាង​ប្រាប់​លេខ​កូដ​សម្ងាត់​ទូដែក យក​លុយ​បាន​មួយ​ចំនួន​ធំ រួច​ក៏​ចាប់​នារី​រង​គ្រោះ​ចងដៃ​ចងជើង នឹង​ច្របាច់​.​ក ខ្ទប់​ដង្ហើម​ស​ម្លា​.​ប់​ចោល​តែ​ម្ដង ។

ក្រោយ​ធ្វើ​សកម្មភាព​រួច រូបគេ​ក៏​យក​លុយ​ដែល​យក​បាន​ពី​ក្នុង​ទូដែក ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​ពាម​រក៍ ហើយ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បងប្អូន​ធ្វើ​ដូច​ធម្មតា រហូត​ដល់​ល្ងាច​ទើប​សម្តែង​ធ្វើ​ជា​ចុកពោះ​ឱ្យ​ប្រពន្ធ​មក​មើល ហើយ​ប្រាប់​ប្រពន្ធ​ថា «​ខ្លួន​បាន​លេបថ្នាំ​កណ្តុរ​» ទើប​ប្រពន្ធ និង​ក្រុម​គ្រួសារ នាំ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​រហូត​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ឃើញ និង​ចាប់ខ្លួន​បាន​តែ​ម្ដង ។

លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី បានអោយ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឲ្យ​ទៅ​ធ្វើ​ត្រាប់​ពី​កា​រស​ម្លា​.​ប់​ជន​រង​គ្រោះ និង​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​តាម​ស្វែងរក​លុយ​មួយ​ចំនួន​ធំ ដែល​ជនសង្ស័យ​បាន​លួច​យក​ទៅ​នោះ​ត្រឡប់​មក​វិញ ។

ចំពោះ​លុយ​ដែល​សមត្ថកិច្ច​រក​ឃើញ​មក​វិញ​ជាក់ស្តែង មាន​ចំនួន ៥,៩០០,០០០​រៀល ដែល​ជនសង្ស័យ​ច្រក​ដាក់​ក្នុង​ថង់​ខ្មៅ យក​ទៅ​កប់​ដី​លាក់​ទុក​នៅ​ខាងក្រោយ​ផ្ទះ ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ក្នុង​ខេត្តព្រៃវែង ។ បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា (​ប្រធាន​សាខា​) ប្រាប់​ថា លុយ​ដែល​ខ្លួន​យក​បាន​ពី​ក្នុង​ទូដែក ទាំងអស់​ជិត ១០​លាន​រៀល ប៉ុន្តែ​រូបគេ​បាន​វេរ​ប្រគេន​ទៅ​ព្រះសង្ឃ តាម​វត្ត​មួយ​ចំនួន​ហើយ ក្នុង​ខេត្តព្រៃវែង​ផង និង​ភ្នំពេញ​ផង (​ប្រមាណ​ពីរ​បី​វត្ត​) ដូច្នេះ​លុយ​នៅ​សល់​តែ​៥​លាន​៩​សែន​ទេ ។ កម្លាំង​សមត្ថកិច្ច​រក្សា​លុយ​ទាំងនោះ ទុក​ធ្វើ​ជា​ភស្តុ​តាង ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕
ខាងក្រោម មានវីដេអូ ការធ្វើត្រាប់ឡើងវិញ ៖

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture