ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ​! ​ហេតុដែលជននេះ​ផ្តាច់​ជីវិត​នារី​ប្រធាន​​​គណ​​​នេយ្យ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ទីបំផុតនោះ សំណុំរឿង​ឃាតកម្ម​សម្លា.ប់​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​លាតត្រដាង​ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់​ ។ សូមរំលឹកថា៖ នារីប្រធាន​គណ​នេយ្យ​​ម្នាក់​ត្រូវ​​គេ​សម្លា.ប់​​​នៅ​កន្លែង​​ធ្វើការ…

ខេត្តព្រៃវែង ៖ នៅ​ទីបំផុតនោះ សំណុំរឿង​ឃាតកម្ម​សម្លា.ប់​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​លាតត្រដាង​ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់​ ។ សូមរំលឹកថា៖ នារីប្រធាន​គណ​នេយ្យ​​ម្នាក់​ត្រូវ​​គេ​សម្លា.ប់​​​នៅ​កន្លែង​​ធ្វើការ តែតាមជនសង្ស័យបាន​ភ្លាមៗ

លោក​ឧត្តមសេនីយ៍ត្រី ពៅ ​ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែងបាន​បញ្ជាក់ នា​រសៀល​ថ្ងៃ​ទី ២៧ កញ្ញា​ នេះ​ថា ក្រោយ​ពី​ត្រូវ​បាន​ចាប់ខ្លួន​និង​តាម​រយៈ​ការ​សួរ​ចម្លើយ​អស់​រយៈពេល​មួយ​ព្រឹក ​ជនសង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​សម្លា.ប់​នារី​រង​គ្រោះ​មែន ដោយសារ​តែ​ចង់​បំបិទមាត់ កុំឱ្យ​នាង​ប្តឹង​ទៅ​សមត្ថកិច្ច​» ។

លោកស្នងការ​រង ពៅ ជីវី​ បាន​បញ្ជាក់​ទៀតថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ​រូបគេ​បាន​រៀបចំ​ផែនការ​ទុកជា​មុន ដោយ​ឲ្យ​បុគ្គលិក​ទាំងអស់ នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត​នៅ​ខេត្តកំពង់ចាម បន្ទាប់​មក​ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ទៅ​កន្លែងធ្វើការ រួច​បង្ខំ​អោយ​នាង​ប្រាប់​លេខ​កូដ​សម្ងាត់​ទូដែក យក​លុយ​បាន​មួយ​ចំនួន​ធំ រួច​ក៏​ចាប់​នារី​រង​គ្រោះ​ចងដៃ​ចងជើង នឹង​ច្របាច់.ក ខ្ទប់​ដង្ហើម​សម្លា.ប់​ចោល​តែ​ម្ដង​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ​រូបគេ​ក៏​យក​លុយដែល​យក​បាន​ពី​ក្នុង​ទូដែក ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​ពាម​រក៍ ហើយ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​បងប្អូនធ្វើ​ដូច​ធម្មតា រហូត​ដល់​ល្ងាច​ទើប​សំដែង​ធ្វើ​ជា​ចុកពោះ​ឱ្យ​ប្រពន្ធ​មក​មើល ហើយ​ប្រាប់​ប្រពន្ធ​ថា «ខ្លួន​បាន​លេបថ្នាំ​កណ្តុរ» ទើប​ប្រពន្ធ​និង​ក្រុម​គ្រួសារ នាំ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​រហូត​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ឃើញ​និង​ចាប់ខ្លួន​បាន​តែ​ម្ដង​។

លោក​ឧត្តមសេនីយ៍ត្រី ពៅ ​ជីវី បាន​បញ្ជាក់​ថា គិតត្រឹម​វេលា​ម៉ោង១០ព្រឹកថ្ងៃដដែល​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឲ្យ​ទៅ​ធ្វើ​ត្រាប់ពី​ការ​សម្លា.ប់​ជន​រង​គ្រោះ និង​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​តាម​ស្វែងរក​លុយ​មួយ​ចំនួន​ធំ​ដែល​ជនសង្ស័យ​បាន​លួច​យក​ទៅ​នោះ​ត្រឡប់​មក​វិញ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។