ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កា​ស៊ី​ណូ​អត់​ច្បាប់​ នៅ​កណ្តាល​ក្រុង​ទេសចរណ៍

8 ឆ្នាំ មុន

អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុ​ន​សុង បាន​មាន​ប្រសាសន៍​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ស្រី​-​ប្រុស​ចំនួន​១៤​នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ និង​នគរបាល​ចាប់​ឃាត់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ប​ង្គ្រា​ប

ខេត្តសៀមរាប ៖ អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុ​ន​សុង បាន​មាន​ប្រសាសន៍​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ស្រី​-​ប្រុស​ចំនួន​១៤​នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ និង​នគរបាល​ចាប់​ឃាត់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ប​ង្គ្រា​ប ទៅ​លើ​ទីតាំង​កាស៊ីណូ​ខុសច្បាប់ ខ្នាត​មធ្យម​មួយ​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន​មួយ​កន្លែង កណ្តាល​បេះដូង ក្រុង​ទេសចរណ៍​សៀមរាប ។

​ប្រ​តិ​ប​តិ្ត​កា​រប​ង្គ្រា​ប​ទីតាំង​កាស៊ីណូ​ខាងលើ​ធ្វើ​ឡើង​រួម​គ្នា​រវាង​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​មាន​យីហោ សាន់ ស៊ាំ​ង ក្នុង​បុរី​ប្រឹ​ម​ប្រិ​យ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក កណ្តាល​ក្រុង​ទេសចរណ៍​សៀមរាប ។

គួ​រំលឹក​ថា នេះ​ជា​កា​រប​ង្គ្រា​ប​សំបុក​ល្បែងស៊ីសង ដែល​មាន​លក្ខណៈ​ជា​កាស៊ីណូ​លើក​ទី​២​ហើយ ចាប់តាំងពី​ដើមឆ្នាំ​២០១៣ រហូត​មក ដោយ​លើក​ទី​មួយ​ប​ង្គ្រា​ប​ទៅ​លើ​ទីតាំង​លេងល្បែង​ស៊ីសង តាម​ប្រព័ន្ធ​អិ​ុ​ន​ណែ​ត​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ប្រ​ព​ន្ធ័ «​អន​ឡាញ​»​ជ្រក​ក្រោម​ក្លឹ​បរា​ត្រី «​អង្គរ​វ៉ា​លី​» ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ កណ្តាល​ក្រុង​ទេសចរណ៍​សៀមរាប ដែល​មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ ។

លោក​អភិបាល​បាន​ខេត្ត​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា តាម​ព័​ត៍​មាន​ដែល​ទម្លាយ​ឲ្យ​ដឹង ទីតាំង​ហ្នឹង​បាន​រៀបចំ​បំពាក់​ឧបករណ៍​ល្បែង​នេះ បាន​ប្រហែល​មួ​យស​ប្តា​ហ៏​តែ​ប៉ុណ្ណោះ ហើយ​បាន​បើក​លេង​កាលពី​យប់មិញ ទើបត្រូវ​បា​នប​ង្គ្រា​ប ។

លោក​បាន​បន្ថែម​ថា ល្បែងស៊ីសង​គ្រប់​រូបភាព​ទាំងអស់ មិន​អនុញាតិ​ឲ្យ​មាន​ជា​ដាច់ខាត សំរាប់​ទីក្រុង​ទេសចរណ៍​សៀមរាប ។ នេះ​គឺជា​ការ​ព្រមាន​សំរាប់​អ្នកមាន​បំណង​លួច​បើក​ទីតាំង​ល្បែងស៊ីសង​គ្រប់​រូបភាព ឬ​ប្រព្រឹត្ត​របរ​ល្មើសច្បាប់​ទាំងឡាយ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ករណី​នេះ គឺ​មិន​អាច​មានការ​សម្របសម្រួល ក្រៅ​ប្រ​ព​ន្ធ័​ច្បាប់​បាន​ទេ ដាច់ខាត​ថៅកែ​និង​ជន​ពាក់​ព​ន្ធ័​ត្រូវ​តែ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​និ​ច្បាប់ ដើម្បី​ទុកជា​ការ​ព្រមាន​ដល់​អ្នក​ក្រោយ​ទៀត ។

គួរ​បញ្ចា​ក់​ផង​ដែរ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប្រមុខ​រាជរ​ដ្ឋា​ភិ​បាន​កម្ពុ​ជាស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ទីក្រុង​សៀមរាប គឺជា​ទីក្រុង​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ មិន​អាច​ឲ្យ​មាន​ទេសចរណ៍​ផ្លូវភេទ និង​កាស៊ីណូ​ជា​ដាច់ខាត ។

ចំណែក​លោក​វរសេនីយទោ ថា ដា​លុ​ច ប្រធានមន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ កង​រាជ​អាវុធ ហត្ថ​ខេត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ក្នុង​កា​រប​ង្គ្រា​បបាន​ថ្លែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ថា នៅ​ក្នុង​កា​រប​ង្គ្រា​ប​ដ៏​ជោគជ័យ​ខាងលើ យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ប្រុស​៩​នាក់ និង​បាន​រឹបអូស​សម្ភារៈ​បម្រើ​ឲ្យ​កាស៊ីណូ​ជា​ច្រើន ដូច​ជា​ម៉ាស៊ីន​រ៉ូ​ឡត ម៉ាស៊ីន​ទូ​ហ្គេ​ម​បាញ់​ត្រី ទូ​ហ្គេ​ម​ផ្លែ​ឈើ រួម​ទាំង​តុ​ចែក​បៀ​មួយ​ចំនួន​ទៀត ។

ទោះជា​យ៉ាងណា​លោក​ថា រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​បានដឹង​ថា ថៅកែ​កាស៊ីណូ ដែល​ត្រូវ​បង្ក្រាប​នោះ ជា​អ្នក​ណា​នៅឡើយ ខណៈ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​បាន​ព្យាយាម​លាក់​បំពួន ដោយ​អ្នកខ្លះ​អះអាង​ខ្លួន​ថា ជា​សន្តិសុខ ខ្លះ​ជា​អ្នក​សំអាត និង​ខ្លះ​ទៀត​ជា​ជាងភ្លើង​ជាង​ម៉ាស៊ីនត្រជាក់ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​លោក​កំពុង​កោះហៅ​ម្ចាស់ផ្ទះ​ដើម្បី​សួរ​រកមុខ​អ្នក​ជួល​ទីតាំង​នោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត លោក កើត សុ​វ​ណ្ណា​រ៉េ​ត បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ របស់​មន្ត្រី​នគរបាល​យុត្តិធម៌​(​កងរាជអាវុធហត្ថ​) នៅឡើយ ។

លោក​បាន​បញ្ជាក់​បែប​នេះ​ថា «​ពួក​គេ​ទាំង​១៤​នាក់​ហ្នឹង អាច​នឹង​ត្រូវ​ចោទប្រកាន់ ពី​បទល្មើស​បើក​ល្បែងស៊ីសង គ្រាន់តែ​យើង​នៅ​មិន​ទាន់​អាច​ញែក​ចេញ​ថា​តើ​ជន​ណាខ្លះ​អ្នក​បើក​ល្បែង អ្នក​ណាខ្លះ​ជា​មេការ អ្នក​ណាខ្លះ​អ្នក​ចែក​បៀ អ្នក​ណាខ្លះ​ជា​អ្នក​ទៅ​លេង​» ។

យោង​តាម​ច្បាប់ ស្តី​ពី​កា​រប​ង្គ្រា​ប់​ល្បែងស៊ីសង ចំពោះ​អ្នកលេង​អាច​ជាប់គុក​រយៈពេល​ចាប់ពី​មួយ​ថ្ងៃ​ទៅ​មួ​យស​ប្តា​ហ៍ ឬ​បង់​ពិន័យ​ជា​ប្រាក់​ខ្ពស់​បំផុត ៥​ម៉ឺន​រៀល ។ ចំណែក​អ្នក​ស៊ីសង អ្នក​ចាត់ចែង​ល្បែង ថៅកែ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ល្បែង អាច​ប្រឈម​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ចាប់ពី​១​ឆ្នាំទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​៥ លាន​រៀល​ទៅ​២០​លាន​រៀល ។

ទាក់ទិន​ទៅ​នឹង​កា​រប​ង្គ្រា​ប​ទីតាំង​កាស៊ីណូ​ខុសច្បាប់​ខាងលើ ក្រុម​សង្គម​ស៊ី​វិល នឹង​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​ពេញទំហឹង ។ ក៏​ប៉ុន្តែ​ពួក​គេ​ក៏​បាន​បន្ថែម​សំណូមពរ​ដល់​សមត្ថកិច្ច​បង្កើន​ប្រតិបត្តិការ ខណៈ​គេ​បានឃើញ​សកម្មភាព ល្បែងស៊ីសង​គ្រប់​រូបភាព ដូច​ជា​កន្ទុយលេខ ភ្នាល់​បាល់ បៀ អាប៉ោង បញ្ជល់មាន់ ជា​ពិសេស​ហ្គែ​ម​តាម​អ៊ីន​ធឺ​ណែ​ត កំពុង​តែ​កើត​មាន​យ៉ាង​ព្រោងព្រាត និង​កំពុង​តែ​គំរាម​គំ​ហែង​យ៉ាងធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម រួម​ទាំង​អន្តរាយ​ដល់​អនាគត់​យុវជន ដែល​ជាស​រសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​ផង​ដែរ ៕