ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន២៧កញ្ចប់
ខេត្តកណ្ដាល ៖ នគរបាលស្រុកកោះធំឃាត់ខ្លួនបុរសម្នាក់ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកក២៧កញ្ចប់ កាលពីម៉ោង១២និង១៥នាទីថ្ងៃទី២៨ កុម្ភៈ ស្ថិតនៅភូមិកោះទៀវ (ក)
ខេត្តកណ្ដាល ៖ នគរបាលស្រុកកោះធំឃាត់ខ្លួនបុរសម្នាក់ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកក២៧កញ្ចប់ កាលពីម៉ោង១២និង១៥នាទីថ្ងៃទី២៨ កុម្ភៈ ស្ថិតនៅភូមិកោះទៀវ (ក)
ខេត្តកណ្ដាល ៖ នគរបាលស្រុកកោះធំឃាត់ខ្លួនបុរសម្នាក់ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកក២៧កញ្ចប់ កាលពីម៉ោង១២និង១៥នាទីថ្ងៃទី២៨ កុម្ភៈ ស្ថិតនៅភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រឿន សារ៉ាត់ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំខាងលើ ។ ចំណែកវត្ថុតាងដែលដកហូតបាន មាន ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន២៧កញ្ចប់ (ធំ១កញ្ចប់ និងតូច២៦កញ្ចប់) អាវុធកែច្នៃបាញ់គ្រាប់កង់១ដើម ដាវ១ និងសម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនសមួយចំនួនទៀត ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ