ប្រទេសហ្វ៊ីលីពីន ៖ ការរញ្ជួយដីខ្លាំងមួយកើតមានកាលពីថ្ងៃទី២៦ មក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកោះសំខាន់មួយរបស់ហ្វ៊ីលីពិន តែមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូតខាតនានាឡើយ ។

តាមមជ្ឈមណ្ឌល ភូកុម្ភសាស្ត្រអាមេរិក USGS ថា ការរញ្ជួយដីនេះមានកម្លាំង៥,៧រីស្ទ័រ និងកើតមានក្នុងជម្រៅ៩៨គីឡូម៉ែត្រក្នុងដែនទឹកនៃខេត្តបាតាន់ហ្គាស ស្តិតលើកោះលូហ្សុងនាវេលាម៉ោង១និង១២នាទីរំលងអាធ្រាត្រម៉ោងក្នុងស្រុក ។ ប្រជាជនក្រុងម៉ានីល រដ្ឋធានីហ្វ៊ីលីពីន មានការភ្ញាក់ផ្អើលស្ទុះក្រោកពីដំណេក ដោយសារការញ័ររង្គើរ ។ ទីភ្នាក់ងារសិក្សាការរញ្ជួយដីហ្វ៊ីលីពីន បានព្រមានពីការខូចខាតជាយថា ហេតុនិងពីការរញ្ជួយបន្ត ។ ប៉ុន្តែអាជ្ញាធរគូសបញ្ជាក់ថា មិនទទួលបានសេចក្ដីរាយការណ៍ពីការខូចខាតណាមួយនៅឡើយ ។

អ្នកទទួលខុសត្រូវខាងគ្រប់គ្រងគ្រោះមហន្តរាយក្រុង TAGAYTAY ក្នុងខេត្តជិតខាងកាវីតនិយាយថា ការរញ្ជួយដីនោះពិតជាខ្លាំងតែពុំទាន់មានសេចក្ដីរាយការណ៍ពីឧប្បត្តិហេតុណាមួយនៅឡើយ ។ ការរញ្ជួយដីនេះបានជម្រុញឲ្យប្រជាជនច្រើននាក់់នាំគ្នាផ្អើលរត់ចុះមកតាមដងវិថីនានា ។
ហ្វ៊ីលីពីនតែងជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់ ព្រោះស្ថិតនៅចំខ្សែក្រវាត់ភ្លើងនៃប៉ាស៊ីហ្វិក ដែលលាតសន្ធឹងដល់ជប៉ុនរហូតដល់អាស៊ីអាគ្នេយ៍ និងក្នុងអាងប៉ាស៊ីហ្វិក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ