ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ម្ល៉េះ​លើ​ពិភព​លោក?

2 ឆ្នាំ មុន

​អ្នក​ជំនាញការ​ដូ​ច​ជា​អ្នកកាសែត​លោក ​JACK GOODMAN ជាដើម ក្នុង​វី​ដេ​អូ​មួយ​របស់​ទូរទស្សន៍​ BBC បាន​បង្ហាញ​មី​ស៊ីល​នុយក្លេអ៊ែរ ជា​ច្រើន​ពាន់​គ្រាប់​ដែល​មាន​លើ​ពិភពលោក

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ថ្ងៃ​ទី​២៦ ខែ​​កញ្ញា ឆ្នាំ​២០២១ ​ជា​ទិវា​អន្តរជាតិ​លុប​បំបាត់​ចោល​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​។ បណ្ដា​ឆ្នាំ​មុន​ៗ​ប្រទេស​អង់គ្លេស​កំពុង​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន តែ​ពេល​នេះ​បាន​ប្ដូរ​ផែនការ​វិញ​ហើយ​។

យោង​តាម​បណ្ដា​អ្នក​ជំនាញការ​ដូ​ច​ជា​អ្នកកាសែត​លោក ​JACK GOODMAN ជាដើម ក្នុង​វី​ដេ​អូ​មួយ​របស់​ទូរទស្សន៍​ BBC បាន​បង្ហាញ​មី​ស៊ីល​នុយក្លេអ៊ែរ ជា​ច្រើន​ពាន់​គ្រាប់​ដែល​មាន​លើ​ពិភពលោក​។ ថ្ងៃ​ទី​២៦ ខែ​​កញ្ញា ​ជា​ទិវា​អន្តរជាតិ​សម្រាប់​លុប​បំបាត់​ចោល​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​។

ទោះបី​អាវុធ​នោះ​បច្ចុប្បន្ន​មាន​មិន​ច្រើន​ពេក ដូច​កាលសម័យ​សង្គ្រាមត្រជាក់ ហើយ​មហាអំណាច​នុយក្លេអ៊ែរ​ដូច​ជា​បារាំង​ជាដើម ហាក់​គោរព​គោលការណ៍​រំសាយ​អាវុធ​នុយក្លេអ៊ែរ តែ​ពេល​នេះ​មាន​ភ័យ​ខ្លាច​ចំពោះ​ការ​កម្រើក​ឡើង​វិញ នៃ​ការ​ប្រណាំងប្រជែង​គ្រឿង​ស​ព្វា​វុ​​ធ​នុយក្លេអ៊ែរ រវាង​សហរដ្ឋអាមេរិក រុ​ស្ស៊ី និង​ចិន​។

តាម​ទ្រឹស្ដី​មាន​ប្រទេស​តែ​៥​ទេ ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ផ្លូវការ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកកាសែត​លោក​ JACK GOODMAN​​ ។ ក្រៅពី​មហាអំណាច​នុយ​ក្លែ​រ​ធំ​៣ មាន​ប្រទេស​អង់គ្លេស​និង​បារាំង​។ តែ​ប្រទេស​៣​ទៀត​ក៏​មាន​សមត្ថភាព​នុយ​ក្លេអ៊ែរ​ និង​បាន​ធ្វើតេស្ត​សាកល្បង​នោះ​ គឺ ឥណ្ឌា ប៉ា​គី​ស្ថាន ​និង​កូរ៉េ​ខាងជើង​។ រួច​រដ្ឋ​ចុង​ក្រោយ​១​ទៀត​ គឺ​អ៊ី​ស្រា​អែ​ល ក៏​គេ​ដឹង​ថា ​មាន​អាវុធ​នុយក្លេអ៊ែ​រ៊េ​ដែរ​ គ្រាន់តែ​មិន​ប្រកាស ។ សរុប​ប្រទេស​ទាំង​៩​នោះ​ មាន​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​ជា​១៣.០០០​គ្រាប់​។

មែនហើយ​អាវុធ​នុយក្លេអ៊ែរ​ភាគច្រើន ជា​របស់​សត្រូវ​ទាំង​២​នៃ​សង្គ្រាមត្រជាក់​ គឺ​សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី ​។ ប្រទេស​ទាំង​២​នេះ​ មាន​អាវុធ​នុយក្លេអ៊ែរ​ម្នាក់​ៗ​ប្រមាណ​ជា​៤.០០០​គ្រាប់​។ ទោះបី​យ៉ាងណា​ ពិត​ណាស់​មានការ​កាត់​បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​។ ក្នុង​ឆ្នាំ​១៩៨៦​ មាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​៧០.០០០​គ្រាប់​លើ​ពិភពលោក ដែល​មានការ​កាត់​បន្ថយ​ប្រមាណ​ជា​៨០%៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ