ឃាតក.ម្មវាយសម្លា.ប់កូនក្រមុំនៅថ្ងៃចូលរោងការ ឃាត.កជាកូនកំលោះ
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌខេត្ត និងស្រុកស្នួល ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាដោយ លោក ចាន់ សុគីម
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌខេត្ត និងស្រុកស្នួល ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាដោយ លោក ចាន់ សុគីម
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌខេត្តនិងស្រុកស្នួល ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាដោយលោក ចាន់ សុគីម អធិការនគរបាលស្រុក បានបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេលជាង១០ម៉ោងក្រោយកើតហេតុ ទើបបំបែកសំណុំរឿង ករណីឃាតកម្មវាយសម្លាប់ កូនក្រមុំនៅថ្ងៃចូលរោងការ ទើបឈានដល់ការចាប់បានឃាតករដៃដល់គឺជាកូនកម្លោះ។
តាមប្រភពព័ត៌មានមួយថា មុននេះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលតាមហ្វេសប៊ុកនោះ គឺកូនកំលោះ-ក្រមុំបណ្តើរគ្នាងូតទឹកកន្លែងស្ងាត់ ឃាតករកាប់ប្រហារស្លាប់១ របួស១ ដែលតាមព័ត៌មាននោះបានផ្សព្វផ្សាយថា ជាថ្ងៃភ្ជាប់ពាក្យ ។
ប្រភពព័ត៌មានផ្លូវការបានឱ្យដឹងថា ពិធីចូលរោងការបានប្រព្រឹត្តទៅបានមួយល្ងាចមានការសូត្រមន្ត ក្រុងពាលី ដែលគ្រួសារកូនក្រមុំបានរៀបចំបន្លឺមេក្រូយ៉ាងទ្រហឹងអ៊ឺងកងនៅកណ្តាលភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល បែរជាបានប្រែក្លាយទៅជាពិធីបុណ្យសព ចាក់មេក្រូស្មូត និងសម្លេងខ្លងខែកជំនួសទៅវិញ បន្ទាប់ពីកូនក្រមុំត្រូវបានឃាតករវាយសម្លាប់ស្លាប់នៅកណ្តាលវាលស្រែខាងក្រោយផ្ទះ នៅវេលាពាក់កណ្តាលយប់នៃថ្ងៃចូលរោងការ ។
មូលហេតុដែលបណ្តាលឱ្យថ្ងៃការក្លាយទៅជាថ្ងៃកម្ម ហើយកូនកំលោះក្លាយជាឃាតករសម្លាប់កូនក្រមុំ ក៏ដោយសារតែកូនកំលោះមិនស្រឡាញ់ពេញចិត្តនឹងនាងកូនក្រមុំ ព្រមទាំងចោទប្រកាន់នាងថា ជាមនុស្សមានប្រវត្តិមិនល្អ។ ជាងនេះទៅទៀត គឺរូបគេតែងតែទទួលការគំរាមពីឱពុកម្តាយរបស់កូនក្រមុំ បង្ខំឱ្យរៀបការ ដោយសារតែរូបគេមិនដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង ក៏ហានទៅវាយសម្លាប់កូនក្រមុំវិញ ។ នេះបើតាមចម្លើយសារភាព របស់ជនដៃដល់ដែលជាកូនកំលោះឈ្មោះ ឡើត ឆើត ហៅផេះ អាយុ២០ឆ្នាំ ដែលបានឆ្លើយសារភាពប្រាប់នគរបាល បន្ទាប់ពីកលល្បិចរបស់ខ្លួនមិនអាចលាក់បាំងពីសមត្ថកិច្ចបាន ។
អធិការនគរបាលស្រុកស្នួល លោកចាន់ សុគីម បានឱ្យដឹងថា នារីរងគ្រោះជាកូនក្រមុំឈ្មោះ ម៉ុន ញឹប ហៅក្តឹប អាយុ១៩ឆ្នាំ ត្រូវជនដៃដល់ប្រដាប់ដោយព្រនង់ប្រវែងកន្លះម៉ែត្រវាយសម្លាប់ និងយកក្រមារឹត.ក នៅវាលស្រែខាងក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ ខណៈដែលនារីរងគ្រោះ ជាកូនក្រមុំ បានដើរទៅងូតទឹកនៅអូរវេលាជិតពាក់កណ្តាលយប់ ក្រោយពីពិធីសូត្រ មន្តចូលរោងចប់ ជាមួយនិងជនដៃដល់ជាកូនកំលោះ ។
លោកវរសេនីយ៍ទោ បានឱ្យដឹងទៀតថា សកម្មភាពរបស់ជនដៃដល់ គឺរូបគេបានរៀបចំគម្រោងការសម្លាប់កូនក្រមុំ ដោយយកអាវុធសម្ភារៈរួមមានពិល ដែក ព្រនង់ និងក្រមារឹត.ក ។ ហើយក្នុងសកម្មភាពវាយសម្លាប់ ក៏មានការប្រតាយប្រតប់គ្នាដែរ ទើបជននេះរបួសខ្លះ។ លុះសម្លាប់រួចក៏បីសពនាងកូនក្រមុំមកភូមិ ដោយសារហត់ផងក៏ដួល ធ្វើជាសន្លប់ ទើបមានការភ្ញាក់ផ្អើលថា មានមនុស្សផ្សេងជាអ្នកប្រព្រឹត្ត ។ ប៉ុន្តែចំពោះសមត្ថកិច្ចបានដាក់ការសង្ស័យ ដោយសារតែការសម្លាប់នេះ ហេតុអ្វីបានជាសម្លាប់កូនក្រមុំ ហើយកូនកំលោះរបួសតិចតួចទៅវិញ ? បើពិតជាមានជនផ្សេងនោះប្រហែលជាសម្លាប់មុនកូនកំលោះ ។ នារីរងគ្រោះត្រូវជនដៃដល់វាយសម្លាប់បណ្តាលឱ្យបែករយះក្បាល និងចង្ការ និងស្នាមរឹតក ។
លោកថា ផែនការរបស់កូនកំលោះក្រោយពីវាយសម្លាប់កូនក្រមុំឱ្យស្លាប់ហើយ ដោយបំភាន់ជារូបភាពថា ពួកគេត្រូវជនមិនស្គាល់មុខលួចវាយប្រហារមកលើពួកគេជាកូនកំលោះ និងកូនក្រមុំ ។ តែក្រោយពីចុះតាមដានស្រាវជ្រាវស៊ើបអង្កេតនៅកន្លែងកើតហេតុ នគរបាលបានកំណត់ថា ករណីនេះគឺផ្តើមចេញដោយជនដៃដល់ជាកូនកំលោះ ទើបឈានដល់ការចាប់ខ្លួន ។
កូនកំលោះអស់លក្ខណ៍បានឆ្លើយទៀតថា កន្លងមករូបគេចង់ធ្វើអត្តឃាត តែមិនដាច់ចិត្ត ដោយសារអាណិតឱពុកម្តាយដែលក្រីក្រ ទើបរូបគេបែកគំនិតសម្លាប់កូនក្រមុំដើម្បីបំបិទមាត់តែម្តង នៅពេលដែលឱកាសផ្តល់ឱ្យ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងកណ្តាលព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបាននគរបាលឃាត់ខ្លួន ជាប់សង្ស័យក្នុងអំពើមនុស្សឃាតដោយចេតនា ហើយក៏ត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៨ កុម្ភៈ ក្រោយការឃាត់ខ្លួនបានរយៈពេល១ថ្ងៃ ៕
ចែករំលែកព័តមាននេះ