ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​វិជ្ជមាន​កូ​វី​ដ​នៅ​ក្រុមហ៊ុន​ដាំ​ម្រេច​វែ​លបាយ​អូរមានអ្នកឆ្លងឡើងដល់ជាង១០០នាក់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុម​គ្រូពេទ្យ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ក្រុមហ៊ុន​ដាំ​ម្រេច​វែ​លបាយ​អូរ ក្រោយ​ធ្វើតេស្ត​លើក​ទី​២ លើ​កម្មករ​និ​យោ​ជិ​ក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ក្នុង​ក្រុមហ៊ុន​នេះ​ឡើង​ដល់​១១២​នាក់ ។ យោង​តាម​របាយ​ការ​ដែល​មន្ត្រី​ជំនាញ​ចុះ​យក​សំណាក នៅ​ថ្ងៃ​ទី​២៦ កញ្ញា…

ខេត្តមណ្ឌលគិរី ៖ ក្រុម​គ្រូពេទ្យ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ក្រុមហ៊ុន​ដាំ​ម្រេច​វែ​លបាយ​អូរ ក្រោយ​ធ្វើតេស្ត​លើក​ទី​២ លើ​កម្មករ​និ​យោ​ជិ​ក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ក្នុង​ក្រុមហ៊ុន​នេះ​ឡើង​ដល់​១១២​នាក់ ។

យោង​តាម​របាយ​ការ​ដែល​មន្ត្រី​ជំនាញ​ចុះ​យក​សំណាក នៅ​ថ្ងៃ​ទី​២៦ កញ្ញា ២០២១ បាន​ឲ្យ​ដឹង​ថា ការ​យក​សំណាក​កូ​វី​ដ​-១៩ លើក​ទី​២ ជូន​កម្មករនិយោជិត នៅ​ក្នុង​ក្រុមហ៊ុន វែ​លបាយ​អូ ខូ​អិ​ល​ធី​ឌី សរុប​ចំនួន​២៣៩​នាក់ ស្រី​៦៥​នាក់ លទ្ធផល​វិជ្ជមាន​សរុប​ចំនួន​១១​នាក់ ស្រី​០២​នាក់ ។
សូម​រំ​ឮ​កថា មាន​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ លើ​កម្មករ​និ​យោ​ជិ​ក​ជាង​១០១​នាក់ ក្នុង​ក្រុមហ៊ុន​ចំការ​ម្រេច​របស់​ជនជាតិ​កូរ៉េ នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

ប្រភព​បន្ត​ថា ការ​ស្នាក់​នៅ​របស់​កម្មករ​ចំការ​ម្រេច វែ​លបាយ​អូ នេះ គឺ​មាន​សភាព​ណែនណាន់តាន់តាប់​ខ្លាំង​ព្រោះ​ក្នុង​មួយ​បន្ទប់​ថៅកែ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ចំនួន​ដល់​ទៅ​១០​នាក់​ដែល​នេះ ជា​ឱកាស​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​កម្មករ​បម្រើ​ការ​នៅ​ទីនោះ រហូត​សូ​ម្បី​ម្ចាស់​ក្រុមហ៊ុន និង​មេការ គឺ​សុទ្ធតែ​វិជ្ជមាន​កូ​វី​ដ​ទាំងអស់ ។

ដោយសារ​តែ​ចំនួន​អ្នកជំងឺ​កាន់តែ​កើនឡើង​ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​រហូត​ដល់​បួន​លើក ដើម្បី​ស្វែងរក​អ្នកជំងឺ​ឲ្យ​ទាន់​ពេលវេលា ។

សកម្មភាព​ចុះ​យក​សំណាក​បាន​ផ្តើម​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២០ លើ​មនុស្ស​ជា​៥០០​នាក់ វិជ្ជមាន​ជាង​១០១​នាក់ ។ ក្នុង​នោះ​យក​សំណាក​ថ្ងៃ​ទី​១៧ វិជ្ជមាន​១២​នាក់ ថ្ងៃ​ទី​១៨ វិជ្ជមាន​២០​នាក់ ថ្ងៃ​ទី​១៩ វិជ្ជមាន​៣៧​នាក់ ថ្ងៃ​ទី​២០ វិជ្ជមាន​៣២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ