ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​ចុះ​ល្បាត​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​សៀម​រាប ​ពិសេស​តំបន់​ក្រហម

2 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​នគរបាល​ខេត្ត​នៃ​ខេត្តសៀមរាប បាន​សហការ​គ្នា​ចុះ​អនុវត្ត​ការងារ និង​ល្បាត​តាម​ដងផ្លូវ​នានា ក្នុង​ក្រុង​សៀមរាប ជា​ពិសេស «​តំបន់​ក្រហម​» ដើម្បី​រួមចំណែក​

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ខេត្ត​នៃ​ខេត្តសៀមរាប បាន​សហការ​គ្នា​ចុះ​អនុវត្ត​ការងារ និង​ល្បាត​តាម​ដងផ្លូវ​នានា ក្នុង​ក្រុង​សៀមរាប ជា​ពិសេស «​តំបន់​ក្រហម​» ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាលដាល​ទូ​ទាំង​ពិភពលោក​។

បើ​តាម​លោក​វរសេនីយ៍ទោ នួន សា​រុន នាយ ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា ដោយ​មានការ​យកចិត្តទុកដាក់ និង​គាំទ្រ​ពី​សំណាក់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក​ឧត្តមសេនីយ៍ ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ក្នុង​ការ​ទប់ស្កាត់​ការ​រាល​ដាល​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ «​តំបន់​ក្រហម​» នៃ​ខេត្តសៀមរាប​។

លោក​បន្ត​ថា ជា​រៀងរាល់ថ្ងៃ កម្លាំង​នគរបាល​ខេត្តសៀមរាប រួម​មាន នគរបាល​ចរាចរណ៍​, នគរបាល​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា ព្រមទាំង​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​គ្នា​ចុះ​ល្បាត​នៅ «​តំបន់​ក្រហម​» ដើម្បី​ទប់ស្កាត់ និង​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឲ្យ​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដែល​បាន​កំណត់​មក​។

លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​គោរព​តាម​ការ​ណែនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល គឺ «៣​កុំ និង​៣​ការពារ​»​។

សូម​រម្លឹក​ថា តំបន់​បិទ​ខ្ទប់ «​តំបន់​ក្រហម​» ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដូច​ខាង​ជា ៖ ១- សង្កាត់​ស្ល​ក្រាម ២- សង្កាត់​ស្វាយ​ដង្គំ ៣- សង្កាត់​គោក​ចក ៤- សង្កាត់​ជ្រាវ​, ៥- សង្កាត់​សាលា​កំរើក និង​៦- សង្កាត់​ស្រ​ង៉ែ​។

ហើយ​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នឹង​បន្ត​បិទ​ខ្ទប់​រយៈពេល​១​ស​ប្ដា​ហ៍​ទៀត គិត ចាប់ពី​វេលា​ម៉ោង​២៣​និង​៥៩​នាទី​យប់ នា​ថ្ងៃ​ទី​២៣ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សា​ស្ត ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត រហូត​មានការ​ចេញ​សេចក្តីសម្រេច​ជា​ថ្មី​៕