ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីគយ​តំបន់​៥​បើកឡាន​បុក​គេ​​របួសធ្ងន់​​ហើយ​បញ្ចប់​​ត្រឹម​​ទឹក​​ប្រាក់​​?

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បុរស​ម្នាក់​បាន​រង​របួស​និង​ម៉ូតូ​១​គ្រឿង​ត្រូវរង​ការ​ខូចខាត​ ដោយសង្ស័យ​បង្ក​ឡើង​ដោយ​មន្ត្រី​គយ​តំបន់​៥​បើក​គៀរ ក្នុង​​ករណី​បង្ក្រាប​ម៉ូតូ​អត់​ពន្ធ​ ។ ​ករណី​​នេះ គឺ​កើតឡើង​ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ ​ក្នុង​ឃុំ​គោ​ករមៀត ​ស្រុក​ថ្មពួក…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បុរស​ម្នាក់​បាន​រង​របួស​និង​ម៉ូតូ​១​គ្រឿង​ត្រូវរង​ការ​ខូចខាត​ ដោយសង្ស័យ​បង្ក​ឡើង​ដោយ​មន្ត្រី​គយ​តំបន់​៥​បើក​គៀរ ក្នុង​​ករណី​បង្ក្រាប​ម៉ូតូ​អត់​ពន្ធ​ ។ ​ករណី​​នេះ គឺ​កើតឡើង​ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ ​ក្នុង​ឃុំ​គោ​ករមៀត ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ​កាលពី​ថ្ងៃ​ទី​២៣ ​កញ្ញា​ ២០២១ ​។ នេះ​បើ​តាម​ប្រភព​ច្បាស់ការ​ណ៍មួយផ្តល់មកកោះសន្តិភាព ​។

​ប្រភព​បន្ត​ថា ​រថយន្ត​មន្ត្រី​គយ​តំបន់​៥​ម៉ាក Lexus RX350​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AU 6806​ ពណ៌​ស​។ ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​រង​របួសធ្ងន់​បាក់​ជើង​ឆ្វេង ​ហើយ​ម៉ូតូ​ម៉ាក​ស្គូពី​ ដែល​ជន​រង​គ្រោះ​បើកបរ​នោះ ​រង​ការ​ខូចខាត​ផង​ដែរ ។ តាម​​ប្រភព​បន្ត​ថា ក្រោយ​កើត​ហេតុ ​មន្ត្រី​គយ​ពាក់ព័ន្ធ​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​បុរស​នោះ ​ដោយ​បញ្ចប់​ត្រឹម​ទឹក​ប្រាក់ចំនួន ​៥.០០០​ ដុល្លា​រអា​មេ​រិ​ក ។​

ក្រៅពី​ប្រភព​ខាង​លើ ក៏​មាន​ហ្វេ​ស​ប៊ុ​កមួយ​សង្ស័យ​ជា​ជន​រង​គ្រោះ​ ឈ្មោះ Bong Long Svay បាន​បង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់​ជើង​ដោយ​សរសេរ​ថា «ហេតុ​អ្វី​យក​ជីវិត​ខ្ញុំ​មក​លេង​សើចម្ល៉េះ ? ចំណែក ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhin Roth Barca បាន​សរសេរ​ថា សូម​លោកពូ ផែង វណ្ណៈ និងអ្នក​សារព័ត៌មាន​ជួយ​ផង គយ​ខេត្តបន្ទាយមានជ័យ​…..​។​

មិនយូរ​ប៉ុន្មាន​ ​ស្រាប់តែ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ ​បាន​ធ្វើកា​រលុប​ចោល​ពាក្យ​ និង​រូបថត​ដែល​បាន​បង្ហោះ​នោះ​ចេញ​ សង្ស័យ​ក្រោយ​មានកា​រសម្របសម្រួល​ណាមួយ​ ។​ ពេល​សាកសួរ​រឿង​ប្រភព​ព័​ត៌មាន​ខាងលើ​ លោក​ឈុ​ន​ សុធា​វណ្ណ​រី​ មន្ត្រី​គយ​ច​ល័​ត្រ​តំបន់​៥​ប្រចាំ​នៅ​ជិត​ស្ពាន​ទឹកថ្លា ​ក្រុង​សិរី​សោភ័ណ ​ខេត្តបន្ទាយមានជ័យ ​ដែល​ជា​កូនចៅដ៏​ឆ្នើម​របស់​លោក​ឈួ​ន ​សោភា ​មេ​គយ​តំបន់​៥​ដែល​សំបូ​ររឿងអាស្រូវ​ប្រាប់​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃ​ទី​២៦​ កញ្ញា​ ថា​ ករណី​ខាងលើ ​ពិតជា​កើត​មាន​មែន​ ។

ប៉ុន្តែ​លោក​ថា​ ករណី​នេះ​បាន​ធ្វើកា​សម្របសម្រួល​រួច​ហើយ​ ។​ យ៉ាងណាក៏ដោយ​ ពេល​សាកសួរ ​ថា តើ​បញ្ចប់​ដោយ​ទឹក​ប្រាក់​៥.០០០​ដុល្លារ​មែនឬ​យ៉ាងណា ? ​មន្ត្រី​ខាងលើ​មិន​ធ្វើការ​ឆ្លើយ​តប​នោះ​ទេ ​បន្ទាប់​មកក៏​ផ្តាច់​ទូរស័ព្ទ​តែ​ម្តង​។

​ចំណែក​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ដែល​ឮ​ថា​ ក្រោយ​កើតហេតុ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​ ទូរស័ព្ទ​ចុច​ចូល​ច្រើន​ដង ​តែ​គ្មាន​អ្នក​លើក​តាំងពី​ថ្ងៃ​ទី​២៤ ​និង​ថ្ងៃ​២៦ ​កញ្ញា​ នេះ​ ។​

គួរ​បញ្ជាក់​ ករណី​ដូច​ខាងលើ​កន្លង​មកក៏​ធ្លាប់​កើត​មាន​ដែរ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ​ម៉ូតូ​តម្លៃ​រាប់​ពាន់​ដុល្លា​រមួយ​គ្រឿង​ធ្លាក់​ស្នាម​ភ្លោះ​អ្នកបើកបរ​រង​របួសធ្ងន់​។ ​មិនតែប៉ុណ្ណោះ​ ក៏មាន​ករណី​ដេញ​បង្ក្រាប​រថយន្ត​ដឹក​ផ្លែ​ឈើ​បណ្តាល​ឲ្យ​រថយន្ត​នោះ​ក្រឡាប់ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវ​នៅ​ក្នុងស្រុក​ពួក​ ខេត្តសៀមរាប​ផង​ដែរ​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ