ក្នុងពេលតែមួយ លោក សំ ឌីណា ធ្វើរឿងបីយ៉ាង រៀន ធ្វើការ និងលក់ដូរតាមអនឡាញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងឯកសណ្ឋានជាបុគ្គលិកធានាគារម្នាក់ ទឹកមុខញញឹមពព្រាយ ហើយក្នុងដៃមានកាន់ឯកសារផង លោក សំ ឌីណា ហាក់កំពុង តែពេញចិត្តនឹងជីវិតប្រចាំថ្ងៃជាខ្លាំង…
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងឯកសណ្ឋានជាបុគ្គលិកធានាគារម្នាក់ ទឹកមុខញញឹមពព្រាយ ហើយក្នុងដៃមានកាន់ឯកសារផង លោក សំ ឌីណា ហាក់កំពុង តែពេញចិត្តនឹងជីវិតប្រចាំថ្ងៃជាខ្លាំង…
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងឯកសណ្ឋានជាបុគ្គលិកធានាគារម្នាក់ ទឹកមុខញញឹមពព្រាយ ហើយក្នុងដៃមានកាន់ឯកសារផង លោក សំ ឌីណា ហាក់កំពុង តែពេញចិត្តនឹងជីវិតប្រចាំថ្ងៃជាខ្លាំង ដោយសារតែខ្លួនអាចរកចំណូលផ្គត់ផ្គត់ការសិក្សា និងការចំណាយផ្សេងៗបានយ៉ាងល្អ ។ យុវជនរូបនេះមានភាពតស៊ូ និងការតាំងចិត្តខ្ពស់ ដោយសព្វថ្ងៃគេត្រូវរៀនផង ធ្វើការផង និងឆ្លៀតលក់ផលិតផលតាមអនឡាញទៀត ដើម្បីផ្គត់ផ្គង់ខ្លួនឯង ព្រោះមិនចង់ដាក់បន្ទុកលើគ្រួសារ ។
កូនអ្នកខេត្តកំពង់ស្ពឺ វ័យ ២១ ឆ្នាំរូបនេះ សព្វថ្ងៃគឺជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្នុងមុខជំនាញហិរញ្ញវត្ថុ និងធនាគារ និងបានកំពុងបម្រើការងារជាបុគ្គលិកក្នុងធានាគារផងដែរ ។ ជារៀងរាល់ថ្ងៃលោក ឌីណា តែងតែក្រោកពីព្រលឹម រៀបចំខ្លួនទៅធ្វើការម៉ោង ៨ ព្រឹក និងចេញម៉ោង ៥ ល្ងាច បន្ទាប់មកត្រូវចូលរៀនតាមប្រពន្ធអនឡាញរហូតដល់ម៉ោង ៨ កន្លះទើបសម្រាក ។ ពេលមុនសម្រាកពេលយប់នោះ លោកឆ្លៀតលក់ផលិត ផល និងសម្ភារផ្សេងៗតាមអនឡាញមួយទៀត ។
«អ្វីដែលខ្ញុំលក់តាមអនឡាញនោះ ជាឡេលាបស្បែក ម៉ាស់បិទមុខ សម្លៀកបំពាក់ ស្បែកជើង តុ ទូជាដើម ។ ទំនិញទាំងនោះ គឺខ្ញុំកុម្ម៉ង់មកពីក្រៅប្រទេស រួមមានប្រទេសថៃ និងចិន» លោក សំ ឌីណា បញ្ជាក់ ។
ទោះវ័យកំពុងសិក្សានេះក្តី តែនិស្សិត ឌីណា អាចរកចំណូលបានគួរសមក្នុងមួយខែៗសម្រាប់ ផ្គត់ផ្គង់ការចំណាយ និងការសិក្សាដោយខ្លួន បានយ៉ាងស្រួល ។ ប្រាក់ខែដែលលោកទទួលបានពីការងារមានប្រមាណ ៣០០ ដុល្លារ ដោយឡែករបរលក់អនឡាញវិញ ទោះបីមិនទៀងទាត់ តែពីមួយថ្ងៃទៅមួយថ្ងៃ លោកទទួលបានការគាំទ្រច្រើនដែរ ដោយសារតែលោកមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តច្រើនក្នុងបណ្តាញសង្គម ។ ឌីណាសង្ឃឹម ថា របរតាមអនឡាញនេះ អាចនឹងទទួលផលកាន់តែច្រើននៅពេលអនាគត ។ ដោយសារតែមានចំណូលខ្លួនឯងនេះ លោកថា «ការចំណាយផ្សេងៗ ទាំងការរស់នៅ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងការបង់ថ្លៃសាលា ខ្ញុំអាចរ៉ាប់រងដោយខ្លួនឯង ខ្ញុំមិនរំខានលោកឪពុកអ្នកម្តាយខ្ញុំទៀតទេ» ។
និស្សិតរូបនេះនិយាយទៀតថា ខ្លួនមិនចង់ពឹងជំនួយពីគ្រួសារទាំងស្រុងដូចកាលនៅថ្នាក់វិទ្យាល័យទៀតឡើយ ម៉្យាងឡើងមកបន្តការសិក្សានៅភ្នំពេញ គឺត្រូវចំណាយច្រើន ដូច្នេះអ្វីដែលអាចធ្វើបាន ខ្លួននឹងឆ្លៀត ធ្វើយ៉ាងណាជួយសម្រាលបន្ទុកគ្រួសារឱ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន ។ «ការពិតទៅខ្ញុំមានគោលបំណងថា ពេលមកភ្នំពេញត្រូវតែរៀនផង ធ្វើការផង ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ហើយខ្ញុំចាប់ផ្តើមធ្វើការតាំងតែពីមកភ្នំពេញដំបូងម៉្លេះ គឺឆ្នាំ ២០១៩ ។ បច្ចុប្បន្នខ្ញុំអាចរកលុយចាយបានគ្រប់គ្រាន់ និងសម្រាប់បង់ថ្លៃសាលាបានដោយខ្លួនឯង» ។
និស្សិតខាងលើនិយាយបន្តទាំងទឹកមុខញញឹមថាការរកចំណូលរបស់លោកទំាងអស់មិនប៉ះពាល់ការសិក្សារបស់លោកនោះទេ ។ លោកបញ្ជាក់ថាដូច ជាការលក់អនឡាញនេះ គឺលោកឆ្លៀតពេលដែលទំនេរពីការងារស្នូលនិងការសិក្សា គឺអាចធ្វើបាន ដោយមិនយលពេលទំនេរតិចតូចនោះទៅធ្វើអ្វីដែលឥតប្រយោជន៍ ។ «មែនទែនទៅទោះខ្ញុំការងារទំាងបីក្នុងពេលតែមួយ តែហាក់នៅតែមានពេលទំនេរច្រើន ពេលវេលា ២៤ ម៉ោងក្នុងមួយថ្ងៃយូរណាស់ ។ ការងារធនាគារ ជាការងារចំមុខជំនាញខ្ញុំរៀននៅសាលាស្រាប់ វាស្រួលយ៉ាងសម្រាប់ខ្ញុំ ។ ចំណែកឯការលក់អនឡាញវិញ គឺគ្រាន់តែផុសម្តងម្កាល និងតបឆាតអតិថិជនបន្តិចបន្តួចប៉ុណ្ណោះ» ។
លោក សំ ឌីណា ថាធ្វើការបីក្នុងពេលតែមួយនេះ បាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗជាច្រើនដល់លោក ដែលមិនមែនត្រឹមតែលុយរកចំណេះនោះទេ ។ «ខ្ញុំបានបែកចែកវេលាច្បាស់លាស់ ទៅលើម៉ោងរៀន និងម៉ោងធ្វើការ ហើយការលក់អនឡាញវិញគឺមិនទាមទារពេលវេលាច្រើនទេ ម៉្យាងវិញទៀតសម័យរៀនអនឡាញអ៊ីចឹងគឺមានពេលទំនេរច្រើន ។ លើសពីនេះខ្ញុំក៏ទទួលបានបទពិសោធន៍ដោយការអនុវត្តន៍ការងារជាក់ស្តែង និងស្វែងយល់ពីសង្គមបានច្រើន ជាពិសេសគឺធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំជាងមុន» ។ តាមពិតទៅក្នុងនាំជាកូនកសិករ សំ ឌីណា ថាលោកធ្លាប់មានបទពិសោធន៍ការងារច្រើនកន្លែងមកហើយ ពោល គឺចាប់តាំងពីបញ្ចប់ថ្នាក់វិទ្យាល័យមកម៉្លេះ ។ លោកធ្លាប់ធ្វើជាបុគ្គលិកក្នុងហាងអាហារ ជាមន្ត្រីឥណទាន និងកំពុងបម្រើការងារជាបុគ្គលិកក្នុងធនាគារនាពេលនេះ ។ ខុសពីនិសិត្សជាច្រើនដែលបារម្ភពីការងារ ក្រោយរៀនចប់នោះ ។ សម្រាប់លោក ឌីណា ឆ្លងកាត់បទពិសោធន៍បែបនេះ លោកមានជំនឿលើខ្លួនឯងថា មិនពិបាករកចំណូលឲ្យបានកាន់តែច្រើនឡើយ ក្រោយពេលបញ្ចប់មហាវិទ្យាល័យនោះត្បិតលោកបានកសាងមធ្យោបាយ ពង្រឹថសមត្ថភាពតំាងពីពេលនៅរៀនទៅហើយ ៕ ដោយ ៖ លាក់ សារ៉ាយ
ចែករំលែកព័តមាននេះ